រដ្ឋមន្ត្រី ប៉េង ពោធិ៍នា និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងឡូជីស្ទីកប្រទេសម៉ារ៉ុក ជួបពិភាក្សាគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងឡូជីស្ទីកប្រទេសម៉ារ៉ុក ជួបពិភាក្សាគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការ

ចំនួនអ្នកទស្សនា : Views


(ម៉ារ៉ុក)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជួបប្រជុំទ្វេភាគីជាមួយលោក Abdessamad Kayouh រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងឡូជីស្ទីកប្រទេសម៉ារ៉ុក អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីកម្ពុជា ដែលអញ្ជើញចូលរួមក្នុងសន្និសីទសកលថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ នៅប្រទេសម៉ារ៉ុក។

នាឪកាសនោះលោក ប៉េង ពោធិ៍នា បានសម្តែងនូវការកោតសរសើរដល់ក្រសួងដឹកជញ្ជូននិងឡូជីស្ទីកនៃប្រទេសម៉ារ៉ុក ដែលបានរៀបចំសន្និសីទសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤ នេះប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា។

លោករដ្ឋមន្ត្រី ក៏បានចែករំលែកអំពីស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកបច្ចុប្បន្ន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីសម្រេចឱ្យបានតាមផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល១០ឆ្នាំ (២០២១-២០៣០)។

លោករដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងឡូជីស្ទីកនៃប្រទេសម៉ារ៉ុក បានចូលរួមអបអរសាទរជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាលើការងារទប់ស្កាត់ កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលជាបញ្ហាប្រឈមរបស់សកលលោកទាំងមូល។

លោករដ្ឋមន្រ្តី ក៏បានប្តេជ្ញារួមសហការជាមួយកម្ពុជាលើគ្រប់រូបភាព ជាពិសេស ការជួយគាំទ្រលើផ្នែកបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីកម្ពុជាលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

0 Comments:

Post a Comment

KKK
Share This