សមត្ថកិច្ចបញ្ជូនមនុស្ស៩នាក់ទៅសាលាដំបូងខេត្តពីបទលួចបូមប្រេងរបស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥..!!! ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សមត្ថកិច្ចបញ្ជូនមនុស្ស៩នាក់ទៅសាលាដំបូងខេត្តពីបទលួចបូមប្រេងរបស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥..!!!

ចំនួនអ្នកទស្សនា : Views

ខេត្ត​កំពង់ឆ្នាំង​ ៖​ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចបាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ៩នាក់ទៅ​សាលា ដំបូង​ខេត្តនៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ២០២២នេះ។

ជនខាងលើជាប់ពាក់ព័ន្ធ​ករណីលួច​បូម ប្រេង​រថយន្តនិង​គ្រឿងចក្រ និង​ជាអ្នកទទួលផល​ចោរកម្ម​ចេញពី​ក្រុមហ៊ុន ជប៉ុនដែល​កំពុង​សាងសង់ផ្លូវជាតិ​លេខ​៥ ពី​ស្រុក​ពញាឮ ខេត្តកណ្តាល ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ ។​

សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថាៈ ករណី​បង្ក្រាបនិង​ឃាត់ខ្លួនក្រុម​ជនសង្ស័យទាំង ៩នាក់​នោះ ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់ ពីលោក អុិត សុធា ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តកំពង់ឆ្នាំង និង​ប្រតិបត្តិការដោយ​កម្លាំង​មន្ត្រីនគរបាលយុត្តិធម៌ ខេត្តកំពង់ឆ្នាំង​។​

សមត្ថកិច្ចបន្តថា ក្នុង​ប្រតិបត្តិការ ខាងលើនេះ សមត្ថកិច្ចបាន​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន​៩​នាក់​គឺៈ 

១-​ឈ្មោះ កែ​ត ភា​, 

២-​ឈ្មោះ ខៀវ សាវឿន​, 

៣-​ឈ្មោះ ឃឿន វិសាល​, 

៤-​ឈ្មោះ ទន់ សា​តូ​, 

៥-​ឈ្មោះ ប៉ាត់ ប៊ុនលី​, 

៦-​ឈ្មោះ យក់ សីហា ត្រូវបាន​ចោទប្រកាន់ពីបទផ្តើមគំនិត​ក្នុង​អំពើ លួច ៧-​ឈ្មោះ ម៉ាត់ គ្រី​យ៉ា ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​លក់​ប្រេង , 

៨-​ឈ្មោះ តឹ​ប ណាត 

​៩-​ឈ្មោះ សុខ ពិសិដ្ឋ ត្រូវបាន​ចោទពីបទទទួលផល​ចោរកម្ម ទទួល​ទិញ​ប្រេងប្រព្រឹត្ត​នៅ​ចំណុចផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

ក្នុងការ​បង្ក្រាប​នេះ សមត្ថកិច្ច​ដកហូត​បា​ន​ប្រេងម៉ា​ស៊ូ​តចំនួន៨កាន និង​រថយន្ត លួច​ចូលទៅ​បូម​ប្រេងចំនួន​១​គ្រឿងម៉ាក Nissan (Frontier) ពណ៌​ទឹកប្រាក់​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះដែរ តាម​ប្រភពពី​ប្រជាពលរដ្ឋបាន​ឱ្យដឹងថា ពួកគាត់​បាន​រាយការណ៍​ផ្ទាល់​ថា មាន​មនុស្ស​មួយក្រុមជា​អ្នកស៊ីឈ្នួលបើក​គ្រឿងចក្រនិង​រថយន្តឱ្យ​ក្រុមហ៊ុន​ជប៉ុន បាន​ឃុបឃិត​គ្នាជាមួយ​សន្តិសុខយាម​គ្រឿងចក្រ និង​បាន​បើកដៃឱ្យ​ជនសង្ស័យ ឈ្មោះ តឹ​ប ណាត និង​ឈ្មោះ សុខ ពិសិដ្ឋ ចូលទៅ​ទិញ​ប្រេងដែល​ពួកខ្លួនបាន​បូម​ចេញពី​គ្រឿងចក្រនៅ​នឹង​ការដ្ឋាន​ទាំងយប់​តែម្តង​។​

ចំពោះករណី​លួច​បូម​ប្រេង​លក់​នេះ មិនមែនជា​លើក​ទី​១របស់​ពួកគេ​ទេ គឺ​ជនសង្ស័យទាំងនេះតែងតែ​ប្រព្រឹត្ត​ជាច្រើនលើកច្រើនសាមកហើយ ហើយ​រាល់​ការប្រព្រឹត្ត​ម្តងៗ គឺមានការចាត់តាំង​បក្ខពួកដើម្បី​រៀបចំ​ចាំ​លួច​បូម​ប្រេងតែម្តង។

ក្រុមខាងលើនេះភាគច្រើនយើង​ក៏​អាច​កត់សម្គាល់​មើល​ប្រេងដែល​ឈ្មួញ​ដាក់លក់តាមផ្លូវជា​កានៗ​នោះ ភាគច្រើនគឺ​អ្នកស៊ីឈ្នួលបើករថយន្ត​ធំៗ ឬ​អ្នកស៊ីឈ្នួលបើក​គ្រឿងចក្រជា​អ្នក​លួច​បូមយកទៅលក់​ឱ្យឈ្មួញ​ទុច្ចរិត​ដូច​រូបភាព​ខាងលើ​នេះ ។​

ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង និង​ក្រុមហ៊ុន​ជប៉ុនបាន​សម្តែង​នូវ​ការកោតសរសើរចំពោះចំណាត់ការ​របស់ តំណាង​អយ្យការខេត្តកំពង់ឆ្នាំង និង​សមត្ថកិច្ច​នគរបាលខេត្តកំពង់ឆ្នាំង ក្រោម​ការដឹកនាំ​របស់​លោកឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​ខេត្តកំពង់ឆ្នាំង ដែល​បាន ដឹកនាំកម្លាំង​ចុះបង្ក្រាប​សកម្មភាព ខាងលើនេះ ។​

ជនសង្ស័យ​ទាំង៩នាក់ខាងលើនេះ បាន​ត្រូវ​សមត្ថកិច្ចបញ្ជូន​ទៅកាន់​សាលា ដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី ៕






 

0 Comments:

Post a Comment

KKK
Share This