គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការជានារី នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា

ចំនួនអ្នកទស្សនា : Views

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រីវេជ្ជបណ្ឌិត វូ សុភៈទេវី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការជានារីនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីពង្រឹងលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូ អាហ្វីសឱ្យមានសណ្តាប់ធ្នាប់ល្អ

ចំនួនអ្នកទស្សនា : Views

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយមន្ត្រីជំនាញតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដើម្បីពិភាក្សាគ្នាលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូអាហ្វីស ឱ្យមានសណ្តាប់ធ្នាប់ល្អ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា កោតសរសើរ ស.ស.យ.ក វិស័យព័ត៌មាន ដែលចូលរួមបំពេញបេសកកម្មរៀបចំដំណើរទស្សនកិច្ចរបស់ពលរដ្ឋទៅកាន់ខេត្តភូមិភាគឦសាន ដោយជោគជ័យ

ចំនួនអ្នកទស្សនា : Views

     

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានការកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) វិស័យព័ត៌មាន ដែលបានចូលរួមបំពេញបេសកកម្មរៀបចំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋទៅកាន់ខេត្តតាមព្រំដែនភាគឦសាននៃប្រទេស ក្នុងចំនួន៥ខេត្ត ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងខេត្តរនគិរី ដែលក្រសួងព័ត៌មាន ជាអ្នកសម្របសម្រួលរៀបចំ បានដោយជោគជ័យ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃថាក្នុងរយៈពេលកន្លងមកនេះ ស.ស.យ.ក. វិស័យព័ត៌មាន បានធ្វើកិច្ចសហការល្អជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំេពញ ព្រមទាំងបានចូលរួមធ្វើសកម្មភាពមនុស្សជាច្រើនផងដែរ។

ក្នុងឱកាសអនុញ្ញាតឱ្យក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចូលជួបសំដែងការគួរសម នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥, ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការងាររបស់ថ្នាក់ដឹកនាំ សមាជិកទាំងអស់ នៃស.ស.យ.ក វិស័យព័ត៌មាន ក្នុងសកម្មភាពមនុស្សធម៍ កិច្ចការងារសង្គម ក្នុងវិស័យកីឡា ព្រមទាំងសកម្មភាពជាច្រើនទៀតដែលបំរើដល់វិស័យព័ត៌មាន និងសង្គមជាតិ។

តាមរយៈនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការតម្រង់ទិសដល់ក្រុមការងារ ស.ស.យ.ក វិស័យព័ត៌មាន ត្រូវបន្តពង្រេឹងសាមគ្គីភាព និងមានកិច្ចសហការល្អជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់បណ្តាក្រសួង ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកបេសកកម្ម និងកិច្ចការងាររបស់ខ្លួន ក្នុងការបន្តចូលរួមចំណែកសម្រាប់សកម្មភាពសង្គម ការងារមនុស្សធម៌ និងកិច្ចការងារដទៃទៀតដែលបំរើផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ និងប្រទេសជាតិអោយបានកាន់តែរីកចម្រើនបន្ថែមទៀត។

បើតាម ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន ក៏បានជម្រាបពីដំណើរការងាររួមរបស់ ស.ស.យ.ក. វិស័យព័ត៌មាន តាំងពីឆ្នាំ២០១៧ ដែលកាលនោះមានសមាជិកតែជាង ១៩០នាក់ប៉ុណ្ណោះ តែមកដល់ពេលនេះមានសមាជិកចុះឈ្មោះចូលថ្មីបន្ថែមកើនរហូតចំនួន ៤៣៦នាក់។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ស.ស.យ.ក.វិស័យព័ត៌មាន តែងតែចូលរួមក្នុងសកម្មភាពការងារសង្គមបានជាច្រើន ព្រមទាំងសកម្មភាពផ្សេងៗមួយចំនួនជាមួយរាជរដ្ឋាភិបាល បណ្តាក្រសួង ស្ថាប័ន ពិសេសបានបំពេញតួនាទី និងកិច្ចការងារស្របតាមផែនការដែលបានដាក់ចេញដោយឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន បានគោរពស្នើសុំលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើជាប្រធានកិក្តិយស សហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន ដើម្បីជួយតម្រង់ឱ្យសកម្មភាពការងាររបស់ ស.ស.យ.ក. វិស័យព័ត៌មានបានកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ឯកភាពទទួលធ្វើជាប្រធានកិត្តិយស សហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន៕

ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន៖ វេទិកា ទំនៀមជំនុំច្បាប់ខ្មែរ ប្រៀបបាននឹងផែនទីបង្ហាញផ្លូវដេីម្បីបណ្តុះទម្លាប់ប្រកបដោយសីលធម៌ដល់យុវជន

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងបញ្ជាក់ថា វេទិកាស្តីពី ទំនៀមជំនុំច្បាប់ខ្មែរ៖ ទស្សនវិជ្ជាតាមបែបប្រពៃណី ប្រៀបបានទៅនឹងផែនទីបង្ហាញផ្លូវមួយ ដើម្បីបណ្តុះទម្លាប់ប្រកបដោយសីលធម៌ គុណធម៌ សុជីវធម៌ ការចូលរួមគោរពច្បាប់ ប្រពៃណី សាសនា និងបានបណ្តុះទស្សនៈ មនសិការជាតិដល់យុវជនខ្មែរ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូចនេះនារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជេីញជាអធិបតីក្នុងពិធីបិទវេទិកា ស្តីពី ទំនៀមជំនុំច្បាប់ខ្មែរ៖ ទស្សនវិជ្ជាតាមបែបប្រពៃណី ដោយមានការចូលរួមពីលោក ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកនាយករងសាលាភូមិន្ទរដ្ឋបាល លោក លោកស្រី វាគ្មិន កិត្តិយស និងមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាលជាច្រើនរូប នៅសាលាភូមិន្ទរដ្ឋបាល។

វេទិកាជំនុំច្បាប់ខ្មែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណង (ទី១).បង្ហាញអំពីអត្ថិភាពនៃអត្តសញ្ញាណច្បាប់ និងទស្សនច្បាប់ខ្មែរពីបុរាណ (ទី២).ការផ្សារភ្ជាប់គ្នានៃដំណើរវិវត្តច្បាប់ទំនៀមមកច្បាប់ទំនើបតាមប្រព័ន្ធច្បាប់របស់បារាំងចាប់តាំងពីការរៀបចំនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដំបូងឆ្នាំ១៩៤៧។

ក្នុងឱកាសនៃវេទិកាជំនុំច្បាប់ខ្មែរ លើកទី២នេះ បាននាំមកនូវបទបង្ហាញដូចជា៖ អត្តសញ្ញាណនៃវប្បធម៌ច្បាប់ និងយុត្តិធម៌ខ្មែរ, អត្តសញ្ញាណនៃវប្បធម៌ច្បាប់ និងយុត្តិធម៌ខ្មែរ តាមពុទ្ធោវាទ, ការវិវត្តនៃស្ថាប័នខ្មែរពីសម័យហ្វូណនរហូតដល់បច្ចុប្បន្ន, ទំនៀមពីបុរាណតាមរយៈសិលាចារឹក, ការដាក់ទណ្ឌកម្មនៅសម័យបុរាណ ផ្អែកលើសិលាចារឹក, និង វិវាទដីធ្លី និងដំណោះស្រាយសម័យបុរាណ។

បន្ថែមពីនេះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណដល់វាគ្មិនកិត្តិយសដែលបានធ្វើបទបង្ហាញឆ្លុះបញ្ចាំងពីទិដ្ឋភាពច្បាប់នាសម័យបុរាណជូនដល់អង្គវេទិកាឱ្យបានយល់ដឹងពីទស្សនវិជ្ជាក្នុងការគ្រប់គ្រងរដ្ឋរបស់ខ្មែរពីសម័យមុន ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃវេទិកានេះ ផ្តោតលើអារ្យធម៌មួយអាចកើតឡើងទៅបាន ត្រូវផ្សារភ្ជាប់ការរៀនសូត្រទាំងក្នុងស្រុកផងនិងក្រៅស្រុកផង ព្រមទាំងផ្សារភ្ជាប់រវាងសេដ្ឋកិច្ច ប្រព័ន្ធគ្រប់គ្រងរដ្ឋ ប្រព័ន្ធច្បាប់ ប្រព័ន្ធទស្សនវិជ្ជាជាដើម។

អារ្យធម៌មួយអាចងើបឡើង ការវិវត្តនិងធ្លាក់ចុះ មាននិន្នាការប្រហាក់ប្រហែលគ្នាដោយផ្ដោតសំខាន់លើចំណេះដឹង (ច្បាប់)។ នាសម័យបុរាណមិនឃើញមានការសរសេរច្បាប់លើសិលាចារឹក ដោយហេតុច្បាប់ទាំងនោះ ត្រូវបានរួមបញ្ជូលទៅក្នុងសាសនា ជំនឿ ដូចជាជឿលើព្រះ ជឿបុណ្យ បាប ការលេីកទឹកចិត្ត ទោសទណ្ឌ ហើយមានឥទ្ធិពលខ្លាំងលើផ្នត់គំនិតប្រជារាស្ត្រ ដែលនេះជាប្រព័ន្ធច្បាប់បុរាណបង្កប់ទៅក្នុងសាសនា។

លោកបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ជាសាស្ត្រាចារ្យ និងជាវាគ្មិនទាំងអស់ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រង និងបានចូលរួមធ្វើបទបង្ហាញ ដែលការចូលរួម និងកិច្ចខិតខំប្រឹងប្រែងទាំងនេះប្រៀបបានទៅនឹងផែនទីបង្ហាញផ្លូវមួយ ដើម្បីបណ្តុះទម្លាប់ប្រកបដោយសីលធម៌ គុណធម៌ សុជីវធម៌ ការចូលរួមគោរពច្បាប់ ប្រពៃណី សាសនា និងបានបណ្តុះទស្សនៈ មនសិការជាតិ និងឧត្តមគតិវិជ្ជមាន ក្នុងការអភិរក្ស អភិវឌ្ឍ និងបង្កើតនវានុវត្តន៍លើការងារសិល្បៈ វប្បធម៌ជាតិ ការពង្រឹងប្រសិទ្ធភាពនៃការស្រាវជ្រាវ ការចងក្រង និងការផ្សព្វផ្សាយគុណតម្លៃ ប្រវត្តិសាស្ត្រនៃសំណង់បេតិកភណ្ឌ វត្ថុបុរាណ ស្ថានីយ៍បុរាណ សិលាចារឹក សាស្ត្រាស្លឹករឹត ក្បួនច្បាប់បុរាណ ប្រពៃណីទំនៀមទំលាប់ ចរិយាធម៌ខ្មែរ និងវប្បធម៌កតញ្ញូជាតិ សំដៅចូលរួមលើកកម្ពស់កិត្យានុភាពជាតិ៕

ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងពីផលវិជ្ជមាននាំឱ្យកម្ពុជា ជាទីតាំងគួរពិចារណាដាក់ទុនវិនិយោគ

ចំនួនអ្នកទស្សនា : Views

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។

សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យកុងស៊ុលកិត្តិយសបណ្តាប្រទេសជាមិត្ត ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម

ចំនួនអ្នកទស្សនា : Views

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យកុងស៊ុលកិត្តិយសបណ្តាប្រទេសជាមិត្ត ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក Salah ESSA កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប និងជាព្រឹទ្ធបុរសនៃកុងស៊ុលកិត្តិយសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ។ ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទី។

ប្រភព៖ ព្រឹទ្ធសភាកម្ពុជា

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់បញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពត

ចំនួនអ្នកទស្សនា : Views

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង “ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨”

ចំនួនអ្នកទស្សនា : Views

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង “ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨”។

កិច្ចប្រជុំត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រី អញ្ជើញមកពីក្រសួងនានា ដែលជាសមាសភាពនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិ មុនដាក់ឆ្លងជូនគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តជាផ្លូវការ៕ ផ្សាយ៖ កន ចំណាន

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន៖ មូលដ្ឋានដ៏រឹងមាំនៃសុខសន្ដិភាព ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ជំរុញឱ្យការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ បន្តសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើន ឆ្ពោះទៅសម្រេច «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីបិទនៃកិច្ចប្រជុំ «ត្រួតពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤» ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាពជូនពលរដ្ឋ

ចំនួនអ្នកទស្សនា : Views

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការពង្រឹងសមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន បានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ និន្នាការបច្ចុប្បន្ននេះ អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ និងរួមចំណែកដល់ការលើកកម្ពស់វិបុលភាព និងសុខដុមនីយកម្មសង្គម។