សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ផ.ស.ស កើនឡើងជិត៩ដង ពី៣១០ដុល្លារនៅឆ្នាំ២០០០ ដល់ជាង២,៧០០ដុល្លារ នៅឆ្នាំ២០២៤, អត្រានៃភាពក្រីក្ររបស់កម្ពុជាធ្លាក់ចុះគួរឲ្យកត់សម្គាល់ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ផ.ស.ស កើនឡើងជិត៩ដង ពី៣១០ដុល្លារនៅឆ្នាំ២០០០ ដល់ជាង២,៧០០ដុល្លារ នៅឆ្នាំ២០២៤, អត្រានៃភាពក្រីក្ររបស់កម្ពុជាធ្លាក់ចុះគួរឲ្យកត់សម្គាល់

ចំនួនអ្នកទស្សនា : Views


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ (ផ.ស.ស) ឬ GDP នៅក្នុងប្រទេសកម្ពុជា បានកើនឡើងជិត៩ដង ពីប្រមាណ៣១០ដុល្លារ នៅក្នុងឆ្នាំ២០០០ រហូតដល់ប្រមាណ២,៧១៣ដុល្លារ នៅក្នុងឆ្នាំ២០២៤។

ក្នុងឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍​​គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌ​គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការកើនឡើងនៃផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់នេះ បានធ្វើឲ្យអត្រានៃភាពក្រីក្ររបស់កម្ពុជាធ្លាក់ចុះជាបន្ដបន្ទាប់ គួរឲ្យកត់សម្គាល់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ បានកើនឡើងជិត៩ដង ពីប្រមាណ៣១០ដុល្លារអាមេរិក ក្នុងឆ្នាំ២០០០ រហូតដល់ប្រមាណ២,៧១៣ដុល្លារ នៅឆ្នាំ២០២៤ ស្របពេលដែលអត្រានៃភាពក្រីក្រធ្លាក់ចុះជាបន្ដបន្ទាប់ គួរឲ្យកត់សម្គាល់»។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ដែរថា អាទិភាពគោល​នយោ​បាយ​ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រប់នីតិកាល គឺការរក្សាឲ្យខាងតែបាន​នូវ​សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលជាបុរេលក្ខខណ្ឌសម្រាប់​កំណើន​សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។

ជាក់ស្ដែង កម្ពុជាបាននិងកំពុងទទួល​ផ្លែ​ផ្កាពីសុខសន្តិភាព, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច​ដែលធ្វើឲ្យកម្ពុជា​រក្សាបាន​នូវកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់ប្រមាណ៦ភាគរយ ក្នុងរយៈពេលជាង​មួយទសវត្សរ៍ចុងក្រោយនេះ ទោះបីជាកម្ពុជាបានរងកម្មវិបាកអវិជ្ជមានពី វិបត្តិនៃជំងឺ​កូវីដ-១៩ និងវិបត្តិផ្សេងទៀត នាពេលកន្លងទៅក៏ដោយ។ ការរក្សាបាននូវកំណើនក្នុងកម្រិតនេះ បានប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតទាប តាំងពីឆ្នាំ២០១៥មក។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ផ្លែផ្កានៃកំណើនសេដ្ឋកិច្ច សុខសន្តិ​ភាពពេញបរិបូរណ៍ និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់​មិនអាចខ្វះ​បាន ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាការអនុវត្តនូវការងារកែទម្រង់សំខាន់ៗ ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ ត្រូវ​បាន​បែងចែកប្រកបដោយ សមធម៌ តាមរយៈការវិនិយោគលើវិស័យសុខាភិបាល, វិស័យអប់រំ និងជាពិសេសលើប្រព័ន្ធគាំពារសង្គម ដោយរាជរដ្ឋាភិបាល ទទួលស្គាល់ថា ការវិនិយោគនេះ រួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមមួយ ប្រកបដោយ​សម​ធម៌, ភាពសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

0 Comments:

Post a Comment

KKK
Share This