(ព័ត៌មានបឋម)ផ្ទុះអាវុធចំនួនមួយគ្រាប់ត្រូវសន្តិសុខយាមធនាគារ CIMB រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

(ព័ត៌មានបឋម)ផ្ទុះអាវុធចំនួនមួយគ្រាប់ត្រូវសន្តិសុខយាមធនាគារ CIMB រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ

ចំនួនអ្នកទស្សនា : Views

 (ព័ត៌មានបឋម)ផ្ទុះអាវុធចំនួនមួយគ្រាប់ត្រូវសន្តិសុខយាមធនាគារ CIMB រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ



ភ្នំពេញ : បុរសជាសន្តិសុខយាមធនាគារម្នាក់ត្រូវបាននាយទាហានជាអ្នកយាមធនាគារដូចគ្នាដកកាំភ្លើងបាញ់មួយគ្រាប់  ក្រោយពីមានជម្លោះទាស់ពាក្យសម្ដីប្រកែកគ្នាក្នុងកន្លែងធ្វើការ នៅវេលាម៉ោង ១និង ១៥ នាទីរសៀលថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ ២០២២ ស្ថិតនៅត្រង់ចំណុចក្នុងធនាគារ CIMB តាមបណ្ដោយផ្លូវលេខ ៥១៦ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។



ជនរងគ្រោះជាសន្តិសុខមានឈ្មោះ ឈុន វន ភេទប្រុស អាយុ ៤៧ ឆ្នាំ ស្នាក់នៅផ្ទះជួល មុខរបរសន្តិសុខ។ចំណែកឯជនដៃដល់មានឈ្មោះលន ជីវ័ន ភេទប្រុសអាយុ២៥  ឆ្នាំ មុខរបរជាកងយុទ្ធពលខេមរភូមិន្ទ។


តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាករណីផ្ទុះអាវុធខាងលើនេះដោយជនដៃដល់ជាសមត្ថកិច្ចយាមនៅក្នុងធនាគារ CIMB ដកកាំភ្លើងម៉ាក ៥៤ មួយដើម បាញ់ចំនួនមួយគ្រាប់សំដៅទៅលើជនរងគ្រោះដែលជាសន្តិសុខយាមធនាគារដូចគ្នាដោយដោយសាតែរឿងរ៉ាវពាក់ព័ន្ធទៅនឹងទំនាស់ពាក្យសម្ដីជនដៃដល់ក៏បាញ់ចំនួនមួយគ្រាប់ត្រូវភ្លៅខាងស្ដាំរងរបួសហើយក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យជិតកន្លែងទីតាំងកើតហេតុភ្លាមៗផងដែរ។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចចម្រុះចុះមកដល់ទីតាំងកើតហេតុធ្វើការពិនិត្យ និងធ្វើការស្រាវជ្រាវស្វែងរកចាប់ជនដៃដល់ដែលកំពង់រត់គេចខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។






0 Comments:

Post a Comment

KKK
Share This