អភិបាលខេត្តត្បូងឃ្មុំ ណែនាំឱ្យបងប្អូនប្រជាកសិករ ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទឹកក្នុងរដូវប្រាំង ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

អភិបាលខេត្តត្បូងឃ្មុំ ណែនាំឱ្យបងប្អូនប្រជាកសិករ ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទឹកក្នុងរដូវប្រាំង

ចំនួនអ្នកទស្សនា : Views

 


(ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យ ទំនប់បឹងសេកយំ និងទំនប់ប៉ើស២ និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករអាស្រ័យផល ក្នុងស្រុកក្រូចឆ្មារ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងថា បងប្អូនប្រជាកសិករ ដែលដាំដុះដំណាំស្រូវ អាស្រ័យផល ក្នុងទំនប់ បឹងសេកយំ និងទំនប់ប៉ើស២ សូមបងប្អូនមានការប្រុងប្រយ័ត្នក្នុងរដូវប្រាំងនេះ ព្រោះអាចនឹងមានបញ្ហាខ្វះខាតទឹកក្នុងការ ប្រើប្រាស់ លើដំណាំស្រូវ។ «ហើយឥឡូវនេះយើងកំពុងតែធ្វើការស្តារ ទំនប់នេះបឹងនេះបន្ថែមដើម្បីមានភាពងាយស្រួលក្នុងការផ្ទុកទឹកសម្រាប់ប្រើប្រាស់ស្រោចស្រពដំណាំ»។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា បងប្អូនប្រជាកសិករដែលអាស្រ័យផលបឹងខាងលើ បងប្អូនអាចអាស្រ័យផលនៅបឹងនេះបាន ប៉ុន្តែយើងនឹងទុកបឹងនេះជាសម្បត្តិរដ្ឋដើម្បីប្រើប្រាស់រួមគ្នា និងមិនតម្រូវឱ្យពុះប្លង់កម្មសិទ្ធសម្រាប់បុគ្គលណាម្នាក់ឡើយ ដោយដីផ្ទៃបឹងនេះគឺយើងនឹងធ្វើការស្តារបន្ថែមទៀតដើម្បីងាយស្រួលនៅរដូវរស្សា អាចផ្ទុកទឹកក្នុងបឹងសម្រាប់បងប្អូនក្នុងស្រុកក្រូចឆ្មារ ប្រើប្រាស់ដាំដុះដំណាំកសិកម្ម។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រួតពិនិត្យ និងណែនាំដល់ប្រជាកសិករបងប្អូនពលរដ្ឋដែលអាស្រ័យផលកសិកម្មក្នុងរដូវប្រាំងនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ទឹកដើម្បីរក្សាបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងមិនមានការខាតបង់លើការដាំដុះក្នុងរដូវប្រាំងនេះ៕

0 Comments:

Post a Comment

KKK
Share This