មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារផ្សព្វផ្សាយ និងលើកទិសដៅអនុវត្តបន្ត ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារផ្សព្វផ្សាយ និងលើកទិសដៅអនុវត្តបន្ត

ចំនួនអ្នកទស្សនា : Views


កំពង់ឆ្នាំង៖ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីការិយាល័យជំនាញផ្សព្វផ្សាយចំណុះមន្ទីរ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារជំនាញរបស់ខ្លួនទទួលបានលទ្ធផលល្អ សម្រេចបានតាមផែនការសកម្មភាពរបស់មន្ទីរ។

ឯកឧត្តម បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ និងថ្នាក់ដឹកនាំការិយាល័យជំនាញចំណុះមន្ទីរផងដែរ។

ឯកឧត្តម ម៉ម ឈឿម បានផ្តាំផ្ញើអោយថ្នាក់ដឹកនាំការិយាល័យជំនាញផ្សព្វផ្សាយត្រូវបន្តអនុវត្តតួនាទីរបស់ខ្លួនបន្តទៀតដើម្បីសម្រេចអោយបានតាមផែនការសកម្មភាពរបស់មន្ទីរដែលបានដាក់ចេញ និងទទួលបានសូចនករមួយប្រកបដោយប្រសិទ្ធិភាព ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង 

0 Comments:

Post a Comment

KKK
Share This