ធនាគារ SME កំពុងសិក្សាលើការផ្ដល់ប្រាក់កម្ចី ដោយមិនចាំបាច់យកទ្រព្យបញ្ចាំ ខណៈសហគ្រិនជាស្ដ្រី ត្រូវបានលើកទឹកចិត្ដក្នុងកម្រិតការប្រាក់ ៥.៥% ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

ធនាគារ SME កំពុងសិក្សាលើការផ្ដល់ប្រាក់កម្ចី ដោយមិនចាំបាច់យកទ្រព្យបញ្ចាំ ខណៈសហគ្រិនជាស្ដ្រី ត្រូវបានលើកទឹកចិត្ដក្នុងកម្រិតការប្រាក់ ៥.៥%

ចំនួនអ្នកទស្សនា : Views


(ភ្នំពេញ)៖ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធ.ស.ក) បានបញ្ជាក់ឲ្យដឹងថា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា កំពុងតែសិក្សាលើការផ្ដល់ប្រាក់កម្ចី ដោយមិនចាំបាច់យកទ្រព្យបញ្ចាំ ដែលនឹងអាចដាក់ឲ្យដំណើរការ នាពេលឆាប់ៗ។

ការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា ក្នុងឱកាសដែល លោកបណ្ឌិត ផាន់ ផល្លា អញ្ជើញចូលរួមក្នុងកម្មវិធី ដាក់ឲ្យដំណើរការ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ រវាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធអនឡាញ។

លោកបណ្ឌិត ផាន់ ផល្លា បានបញ្ជាក់យ៉ាងដូច្នេះថា «ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា មានការផ្ដល់ប្រាក់កម្ចីត្រង់ ទៅ SMEs ដោយមិនឆ្លងធនាគារពាណិជ្ជ [...] ក្នុងការផ្ដល់កម្ចីនេះ គឺមានការផ្ដល់ជូន សហគ្រិនជាស្ដ្រី, វិស័យព័ត៌មានវិទ្យា និងវិស័យអាទិភាព ដែលជាវិស័យជួយដល់សេដ្ឋកិច្ចជាតិ ក្នុងកម្រិតការប្រាក់៥.៥ភាគរយប៉ុណ្ណោះ»

លើសពីនោះទៀត ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា កំពុងសិក្សាលើការផ្ដល់ប្រាក់កម្ចី ដោយមិនចាំបាច់យកទ្រព្យបញ្ចាំ ដែលនឹងដាក់ឲ្យដំណើរការ នៅពេលឆាប់ៗខាងមុខនេះ ក្នុងគោលបំណង ដើម្បីជួយដល់ SMEs។

លោកបណ្ឌិត ផាន់ ផល្លា បានបញ្ជាក់បែបនេះថា «ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា កំពុងខិតខំបង្កើតផលិតផលកម្ចី ដែលមានលក្ខណៈនវានុវត្ដន៍ផ្សេងទៀត ដែលពឹងផ្អែកតិចតួចលើទ្រព្យបញ្ចាំ ដើម្បីជួយឲ្យសហគ្រាសធុនតូច និងមធ្យម អាចទទួលបានកម្វីច្រើនជាងមុន សម្រាប់គាំទ្រដល់ការពង្រីកអាជីវកម្មខ្លួន»

បើតាមលោកបណ្ឌិត ផាន់ ផល្លា រដ្ឋាភិបាលបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា មិនមែនក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយធនាគាពាណិជ្ជ និងគ្រឹះស្ថានហរិញ្ញវត្ថុឯកជនផ្សេងទៀតឡើយ ប៉ុន្ដែដើម្បីជួយបំពេញបន្ថែមនូវកង្វះខាតនៅក្នុងវិស័យធនាគារ តាមរយៈប្រតិបត្ដិការជាមួយគ្រឹះស្ថានហរិញ្ញវត្ថុឯកជន ក្នុងគោលបំណងជួយឲ្យសហគ្រាសធុនតូច និងមធ្យម អាចទទួលបានហរិញ្ញប្បទានក្នុងអត្រាការប្រាក់សមរម្យ។

គូសបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ ដែលមានទឹកប្រាក់១០០លានដុល្លារនេះ នឹងផ្តល់ឥណទាន មានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម សម្រាប់ជំនួសឲ្យការនាំចូល បម្រើសេចក្តីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗ ជាដើម។

មូលនិធិក្រោមគម្រោងសហហិរញ្ញប្បទាននេះ ជាការផ្តល់សហហិរញ្ញប្បទានបដិភាគស្មើគ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នៃគម្រោងសហហិរញ្ញប្បទាននេះ មានចំនួន ២៦ ក្នុងនោះ ធនាគារពាណិជ្ជចំនួន ២១, ធនាគារឯកទេស ចំនួន១, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ចំនួន ៣, និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១។

លោកបណ្ឌិត ផាន់ ផល្លា ក៏បានគូសបញ្ជាក់ផងដែរថា គម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមជំហានទី២នេះ នឹងធ្វើការកែលម្អនូវចំណុច អសកម្មមួយចំនួន និងធ្វើឲ្យកាន់តែប្រសើរឡើង នូវលក្ខខណ្ឌកម្ចី ដល់សហគ្រាស ធុនតូច និងមធ្យម ដោយបានដំឡើងទំហំប្រាក់កម្ចីរហូតដល់ ៥០០,០០០ ដុល្លារអាមេរិក សម្រាប់សហគ្រាសធុនតូច និងមធ្យមមួយ៕



0 Comments:

Post a Comment

KKK
Share This