ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ -->
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា

ចំនួនអ្នកទស្សនា : Views

 



នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ឡុញ កុសល មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺរលាកក្បាលឆ្អឹងផាលត្រគាកទាំងសងខាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា (179) ដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងបាននាំយកថវិកាចំនួន២លានរៀល, ទឹកក្រូច៤កេស, ទឹកសុទ្ធ៤កេស ជូនដល់ លោកវរសេនីយ៍ត្រី ឡុញ កុសល ជាអំណោយសួរសុខទុក្ខផងដែរ។










0 Comments:

Post a Comment

KKK
Share This