⭕សម្តេចក្រឡាហោម ចាត់ទុកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាមេរោគមហារីកសង្គមយ៉ាងកាចសាហាវបំផុត ដែលបង្កឱ្យមានបទល្មើសផ្សេងៗ មានជាអាទិ៍ បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ បទល្មើសគ្រឿងញៀន ភេរវកម្ម លួចឆក់ប្លន់ បទល្មើសជំរិតទារ ប្រាក់ បទល្មើសធ្វើទារុណកម្ម កាប់សម្លាប់ សងសឹក ប្រើ ប្រាស់អាវុធខុសច្បាប់ បទល្មើសអន្តោប្រវេសន៍ខុសច្បាប់ បទល្មើសសម្អាតប្រាក់ និងក៏ប៉ះពាល់ដល់ការកសាងយុត្តិធម៌សង្គមដែរ។ក្នុងកិច្ចប្រជុំណែនាំការប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យគណៈអភិបាលរាជធានីខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់សម្រេចគោលដៅអាទិភាព ៤ រួមមានទី១. គឺសង្គ្រោះជនរង គ្រោះឱ្យបានទាន់ពេលវេលា, ទី២. ខិតខំស្រាវជ្រាវមេខ្លោងនិងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការលើកលែង, ទី៣.ត្រួត ពិនិត្យប្រមូលភស្តុតាងដើម្បីបិទទីតាំងប្រព្រឹត្តបទល្មើស និងទីតាំងខុសច្បាប់ និងទី៤. គឺត្រូវពន្លាតការស្រាវជ្រាវបន្ថែមទៀត ដើម្បីរកបទ ល្មើសសម្អាតប្រាក់ និងបទល្មើសផ្សេងៗទៀត។សម្ដេចបន្ថែមថា ទោះបីមាន ការប្រឈមខ្លះក៏ដោយ ប៉ុន្តែអាជ្ញាធរត្រូវយល់ឱ្យបានត្រឹម ត្រូវថា អំពើជួញដូរមនុស្ស និងល្បែងអនឡាញខុសច្បាប់នេះ ជាអំពើល្មើសច្បាប់ បម្រើផលប្រយោជន៍តែបុគ្គល ឬក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះ ពុំមែនបម្រើផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ប្រជាជនទូទៅឡើយ ។ « ការជួញដូរមនុស្សមានគ្រប់ទម្រង់ បានន័យថា តាមរបៀបធ្វើទារុណកម្មលក់ដូរពលកម្ម ឆបោក អីជាដើម ហើយទាំងនេះ គឺជាដើមចមកើតចេញពីល្បែងខុសច្បាប់ ដែលល្បែងនេះគឺជាមេរោគមហារីកនៃសង្គម ហើយបើយើងមិនដោះស្រាយអាហ្នឹងទេ គឺមេរោគទាំងនេះនឹងកាន់ តែរីក ធ្វើឱ្យបញ្ហាសង្គមយើងកាន់តែស្មុគស្មាញ ។ អ៊ីចឹងទេឥឡូវនេះយើងមានយន្តការ ៣ ដែលធ្វើការជាមួយគ្នា គឺមិនមែនត្រឹមតែបង្ក្រាបល្បែងនោះទេ ប៉ុន្តែរឿងនេះគឺទៅព្រមជាមួយគ្នាបានន័យថា សង្គ្រោះជនរងគ្រោះ បង្ក្រាបល្បែង និងផ្តន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើសបើកល្បែងខុសច្បាប់ ។ មិនតែប៉ុណ្ណោះ យើងត្រូវបង្កើនការគ្រប់គ្រងជនបរទេសដែលចូលមកស្រុកខ្មែរឱ្យត្រឹមត្រូវ ដែលមានវីសារ មានប័ណ្ណការងារ ដើម្បីធ្វើនៅក្នុងក្រុមហ៊ុន ឬសហគ្រាសនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចៀសវាងការដែលធ្លាក់នៅក្នុងឧបាយកលផ្សេងៗ ឱ្យមានការឆបោក ការធ្វើទារុណកម្ម កើតមានអំពើហិង្សាជាដើម ។ អ៊ីចឹងហើយ បានជាសម្ដេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំយ៉ាងច្បាស់លាស់ ហើយល្បែងស៊ីសងខុសច្បាប់ អ៊ីចឹងទេ នេះគឺជាការខិតខំដើម្បីពន្លត់ភ្លើង បើយើងមិនដោះបែបហ្នឹងទេ មេរោគសង្គមនិងរីករាលដាលទៅបទល្មើសផ្សេងទៀតនៅក្នុងសង្គម ហើយថែមទាំងប៉ះពាល់ទៅដល់យុត្តិធម៌នៅក្នុងសង្គម
0 Comments:
Post a Comment