ក្រុមឈ្មួញរកស៊ីបទល្មើសទុច្ចរិតខុសច្បាប់ដើរគៀងគរពលរដ្ឋអោយចូលកាប់បំផ្លិចបំផ្លាញព្រៃឈើខ្ទិចខ្ទីគ្មានសល់ក៍ព្រោះតែ... ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ -->
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878

ក្រុមឈ្មួញរកស៊ីបទល្មើសទុច្ចរិតខុសច្បាប់ដើរគៀងគរពលរដ្ឋអោយចូលកាប់បំផ្លិចបំផ្លាញព្រៃឈើខ្ទិចខ្ទីគ្មានសល់ក៍ព្រោះតែ...

ចំនួនអ្នកទស្សនា : Views

ខេត្តសៀមរាប៖ វីវរហើយព្រៃឈើដ៍កម្រស្ថិតនៅឃុំខ្វាវ ឃុំពង្រលើ និងព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរស្រុកជីក្រែងត្រូវបានក្រុមឈ្មួញទុច្ចរិតរកស៊ីខុសច្បាប់ឈ្មោះកេន ឈ្មោះឃា ឈ្មោះរ៉េតនិងឈ្មោះសេង ដើរគៀងគរពលរដ្ឋអោយចូលទៅលួចកាប់បំផ្លិចបំផ្លាញព្រៃឈើខ្ទិចខ្ទីគ្មានសល់ដោយសារតែមន្រ្តីជំនាញរដ្ឋបាលព្រៃឈើផ្នែកខណ្ឌនិងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទអសមត្ថភាពក្នុងការបង្ការទប់សង្កាត់និងបង្រ្កាប។

បើយោងតាមសេចក្ដីរាយការណ៍របស់ពលរដ្ឋនៅស្រុកជីក្រែងបានអោយដឹងថាព្រៃឈើតូចធំត្រូវវិនាសហិនហោយក៍ព្រោះតែក្រុមឈ្មួញប្រព្រឹត្តបទល្មើសធ្វើការឃុបឃិតជាមួយមន្រ្តីជំនាញ់ក្នុងមូលដ្ឋានស្រុកខេត្តទើបព្រៃឈើវិនាសរហ័សនិងរលាយគ្មានសល់(បើក្រុមខ្មោចស្រុកមិនអោយដៃក្រុមខ្មោចព្រៃមិនហ៊ានកាប់បំផ្លិចបំផ្លាញដែរ.!។

មិនតែប៉ុណ្ណោះក្រុមអ្នកសារព័ត៍មានមួយចំនួនក្នុងខេត្តសៀមរាបក៍បាននាំគ្នាចុះថតផ្ដិតយករូបភាពដល់ទីតាំងនិងថតសកម្មភាពក្រុមព្រឹត្តបទល្មើសឈើខុសច្បាប់លួចកាប់បំផ្លិចបំផ្លាញព្រៃឈើនិងដឹកឈើចេញតាមរថយន្តកូរ៉េ រថយន្តស៊ីណារថយន្តកែច្នៃនិងតាមរទះដូចគេដង្ហែរកឋិនអញ្ជឹងមិនឃើញមានមន្រ្តីជំនាញលោកម៉ុង ប៊ុន លីមនាយខណ្ឌរដ្ឋបាលព្រៃឈើលោកស៊ុន គង់ប្រធានមន្ទីរបរិស្ថាននិងលោកទា គឹម សុទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាបធ្វើការបង្ការ ទប់ស្កាត់ បង្រ្កាបឡើយ។

ឃើញទង្វើលនិងសកម្មភាពបែបនេះត្រូវបានគេដាក់ការសង្ស័យថារវាងក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើនឹងលោកមន្រ្តីជំនាញជាបក្ខពួកតែមួយទើបក្រុមឈ្មួញអាចបំផ្លិចបំផ្លាញនឹងដឹកឈើបានតាមចិត្តឆ្លងកាត់មុខទីស្នាក់ការទាំងថ្ងៃទាំងយប់យ៉ាងរលូនក៍ព្រោះតែប្រាក់ដុល្លាបាំងមុខ​ធ្វើអោយស្រវាំងភ្នែកត្រចៀកថ្លង់វង្វេងស្មារតីភ្លេចតួនាទីខ្លួនដែលថ្នាក់លើចាត់តាំងអោយមកធ្វើការ។

តើឯកឧត្ដមទៀ សីហាអភិបាលនៃគណះអភិបាលខេត្តនឹងជាគណះបញ្ជាការឯកភាពខេត្តសៀមរាបលោកនឹងមានវិធានការបែបណាទៅលើអស់លោកមន្រ្តីថ្នាក់ក្រោមដែលប្រព្រឹត្តផ្ទុយពីគោលការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ពលរដ្ឋសូមសំណូមពរនិងស្នើសុំដល់ឯកឧត្ដមសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្ដមវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមា៉ញ់និងនេសាទមេត្តាត្រួតពិនិត្យនិងចុះស្រាវជ្រាវព្រៃឈើដែនជម្រកសត្វព្រៃបឹងពែរ ឃុំខ្វាវស្រុកជីក្រែង ខេត្តសៀមរាបផងទាន..!បើពុំដូច្នោះទេព្រៃឈើដែនជម្រកសត្វព្រៃនៅទីនោះនឹងវិនាសកម្មរលាយហិនហោចជាក់ជាមិនខាន៕






0 Comments:

Post a Comment

KKK
Share This