ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ចូលរួមហែរអង្គព្រះកឋិនទានព្រះរាជទ្រព្យ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ចូលរួមហែរអង្គព្រះកឋិនទានព្រះរាជទ្រព្យ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ

ចំនួនអ្នកទស្សនា : Views

ខេត្តកំពង់ឆ្នាំង ÷ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ ថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរមូលដ្ឋាន បានចូលរួមអង្គព្រះកឋិនទានព្រះរាជទ្រព្យ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានសព្វព្រះរាជហឫទ័យ ចាត់សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត នាំយកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តគំរាបរុក្ខារាម ក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌។ អញ្ជើញអមដំណើរសម្ដេចចៅហ្វាវាំង មានឯកឧត្ដម គុយ សុផល ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងឯកឧត្ដម លោកជំទាវ ប្រតិភូក្រសួងព្រះបរមរាជវាំង។

សម្ភារៈបរិក្ខារដែលអង្គព្រះកឋិនទានព្រះរាជទ្រព្យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសទ្ធាដ៏ប្រសើរខ្ពង់ខ្ពស់បំផុត កសាងនៅក្នុងឆ្នាំនេះមានចំនួន៤៥មុខ រួមនឹងបច្ច័យអង្គព្រះកឋិនទានព្រះរាជទ្រព្យប្រមាណជាង ២២៤លានរៀល បានវេរប្រគេនព្រះសង្ឃ សម្រាប់ចាត់ចែងប្រើប្រាស់ និងកសាងសមិទ្ធផលនានាក្នុងទីអារាម ជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា។

បន្ទាប់មក សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្ត្រី គុយ សុផល និងប្រតិភូរួមដំណើរ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកមានជំងឺរ៉ាំរ៉ៃ ចំនួន ១៥០គ្រួសារ មកពីឃុំត្រពាំងចាន់ ឃុំចក ឃុំពពេល និងឃុំឆ្នុកទ្រូ។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ។ 

អំណោយក្នុងមួយគ្រួសាររួមមាន៖ អង្ករ២៥គ.ក្រ មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ និងថវិកា២ម៉ឺនរៀល។ ដោយឡែក សម្ដេចចៅហ្វាវាំង គង់ សំអុល បានបន្ថែមនូវថវិកាផ្ទាល់ចំនួន ៥ម៉ឺនរៀលក្នុងមួយគ្រួសារ និងថវិកាឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិចំនួន៣ម៉ឺនរៀល ក្នុងមួយគ្រួសារ (សរុបក្នុងមួយគ្រួសារទទួលបានថវិកា១០ម៉ឺនរៀល)។











0 Comments:

Post a Comment

KKK
Share This