(ដេលីមែល) ៖ អ្នកចាំទី កេប៉ា អារីហ្សាបាឡាហ្គា បានងើបចេញពីកៅអីបម្រុងដើម្បីសង្គ្រោះបាល់ប៉េណាល់ទីពីរគ្រាប់និងជួយឱ្យក្រុមតោខៀវ Chelsea ទទួលបានជ័យជម្នះលើក្រុម Villarreal ក្នុងការប្រកួតដណ្តើមពានរង្វាន់ UEFA Super Cup។
លោក ថូម៉ាស ធូខល់ បានកោះហៅឱ្យកេប៉ាចូលជំនួស អេឌូអាត មែនឌី នៅចុងវគ្គបន្ថែម៉ោង ក្រោយស្មើ ១-១ ក្នុងការប្រកួត៩០នាទីពេញ ដោយក្រោយមកកេប៉ាបានក្លាយជាវីរបុរសនៃការប្រកួត។
កាយ ហាវើដ ស៊ុតមិនចូលបាល់ប៉េណាល់ទីទីមួយ ប៉ុន្តែបន្ទាប់ពីនោះ តោខៀវ Chelsea ធ្វើបានយ៉ាងល្អ ខណៈការស៊ុតរបស់កីឡាករ អៃសា ម៉ានឌី និងរ៉ាអ៊ូល អាល់បៀលរបស់ Villarreal ត្រូវបានកេប៉ាជួយសង្គ្រោះ ហើយ Chelsea ឈ្នះប៉េណាល់ទី ៦-៥។
ហាគីម ហ្សាយយីក បានរះក្នុងការប្រកួតតាំងពីដើមទីហើយបានស៊ុតបញ្ចូលទីបើកឆាកមួយគ្រាប់មុន តែស៊យត្រូវរបួសស្មាមុនចប់តង់ទីមួយដោយធ្វើឱ្យលោកថូម៉ាសធូខល់មានការព្រួយបារម្ភនៅមុនការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Premier League ទល់នឹង Crystal Palace នៅថ្ងៃសៅរ៍។
Chelsea គ្របដណ្តប់នៅតង់ទីមួយនិងមានឱកាសជាច្រើនលើកច្រើនសារ ប៉ុន្តែចាក់ចោលឱកាសសឹងទាំងអស់ ប៉ុន្តែចូលដល់តង់ទីពីរ Villarreal លេងល្អជាងតោខៀវិញ ដោយស៊ុតបុកបង្គោលទីដល់ទៅពីរដង មុនពេលជើរ៉ាត់ ម៉ូរីណូស៊ុតតាមស្មើ និងនាំយកការប្រកួតទៅដល់វគ្គថែមម៉ោង ១៥ នាទីពីរដង និងការស៊ុតប៉េណាល់ទីកាត់សេចក្តី ដែលជ័យជម្នះបានទៅលើ Chelsea៕
0 Comments:
Post a Comment