ប្រជា​ពលរដ្ឋ​​ចោទ​​លោក​ ​នេត នឿន​ ​មេ​ឃុំ​រកា ​​ឃុប​​ឃិត​​ជា​​មួយ​​ឈ្មួញ​​ដី​​រំលោភ​​យក​​ដី​​ប្រភព​​មេ​ទឹក​​ និង​​ព្រៃ​​លិច​​ទឹក​​ធ្វើ​​ជា​​កម្ម​សិទ្ធ​​ឯកជន!!! ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ -->
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878

ប្រជា​ពលរដ្ឋ​​ចោទ​​លោក​ ​នេត នឿន​ ​មេ​ឃុំ​រកា ​​ឃុប​​ឃិត​​ជា​​មួយ​​ឈ្មួញ​​ដី​​រំលោភ​​យក​​ដី​​ប្រភព​​មេ​ទឹក​​ និង​​ព្រៃ​​លិច​​ទឹក​​ធ្វើ​​ជា​​កម្ម​សិទ្ធ​​ឯកជន!!!

ចំនួនអ្នកទស្សនា : Views

 ខេត្តព្រៃវែង ៖ ពលរដ្ឋ​រស់នៅក្នុងភូមិពីរក្នុងទឹកដីឃុំរកា ស្រុកពារាំង ​ខេត្ត​ព្រៃវែង បានស្នើ​ដល់​ថ្នាក់​ដឹកនាំ​ ជាពិសេស​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្យ​ប្រជាជនខេត្តព្រៃវែង និងបាត់ដំបង មេត្តា​ត្រួត​ពិនិត្យ​ការងារ ឬ​ព្យួរ​ការងារ​របស់​មេឃុំ​រកា ឈ្មោះ នេត នឿន ជា​បណ្ដោះអាសន្ន ដោយ​ពួកគាត់បានចោទ​មេឃុំ​រូប​នេះ​ថា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ដី​ឈ្មោះ ចេស ហៀប ក្លែង​ឯកសារ​រំលោភ​យក​បរិវេណ​ដី​ប្រភព​មេ​ទឹក និង​ដី​ព្រៃលិចទឹក​ដែល​ពលរដ្ឋ​ប្រើប្រាស់​ទៅ​ធ្វើជា​កម្មសិទ្ធិ​ឯកជន។


 

តំណាង​ពលរដ្ឋ​បញ្ជាក់​ថា វិវាទ​ដីធ្លី​នេះពួកគាត់​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​លោក នេត នឿន មេឃុំ​រកា ឲ្យ​ជួយ​រក​ដំណោះស្រាយ​ជាបន្តបន្ទាប់ ប៉ុន្តែ​បែរជា​មេឃុំ​រូប​នេះ​មិន​យក​ឯកសារ​ផ្តើម​ឲ្យ​មាន​ទំនាស់​ដីធ្លី​ខាងលើ​នេះ​មក​ដោះស្រាយ​ទេ មិន​ត្រឹម​តែប៉ុណ្ណោះ បាន​ទុក​ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ​ចោល​រាប់​ឆ្នាំ​ថែមទៀត ហើយលោកមេឃុំ​រូប​នេះ​តែង​មក​គំរាម​ប្តឹង​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​រក្សា​ដី​ព្រៃ​ប្រភព​មេ​ទឹក​នៅ​ឃុំ​រកា នេះ​ដាក់​គុក​ថែមទៀតផង​។

តំណាង​ពលរដ្ឋ​ក៏​បាន​ចោទ​លោក នេត នឿន ទៀត​ថា​មាន​ចេតនា​លាក់​កំបាំង​ឈ្មួញ​ដី​ឈ្មោះ ចេស ហៀប ដែល​ចូល​មក​ទន្ទ្រាន​កាន់កាប់​ដី​ប្រភព​មេ​ទឹក និង​លាក់​បាំង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ទិញ​លក់​ដី​សាធារណៈ​របស់​រដ្ឋ។

ក្រុម​ប្រជាពលរដ្ឋ​ទទូច​ឲ្យ​ថ្នាក់​ដឹកនាំ​ជួយ​ការពារ​ដី​បរិវេណ​ប្រភព​មេ​ទឹក​ក្រចាប់ ដែល​ត្រូវ​បាន​លោក នេត នឿន និង​លោក ចេស ហៀប ឃុបឃិត​ក្លែង​ឯកសារ​ប៉ុនប៉ង​រំលោភ​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ខុសច្បាប់ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ និង​ទុក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ដូច​ដើម​វិញពីព្រោះទីតាំងដីនោះពួកគាត់ធ្លាប់ប្រើប្រាស់តាំងពីដូនតាមកម្លេះ។

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ លោក្ នេត នឿន មេឃុំ​រកា ត្រូវ​បាន​គេហទំព័រ​ «កម្ពុជា​ថ្ងៃ​នេះ» ស្រង់​សម្ដី​កាលពី​ទី​២១ ខែ​សីហា ឆ្នាំ​២០២១ ថា រូប​លោក​មិន​បាន​ឃុបឃិត​ជាមួយ​លោក ចេស ហៀប ក្លែង​ឯកសារ​រំលោភ​យក​ដី​ប្រភព​មេ​ទឹក​ដូច​ពលរដ្ឋ​រស់នៅ​ភូមិ​ត្រកៀត ចោទ​ប្រកាន់​នោះ​ទេ។ លោក​បន្ត​ថា រាល់​ឯកសារ​ផ្សេងៗ​ដែល​ទាក់ទង​វិវាទ​ដីធ្លី​នៅ​មូលដ្ឋាន​ឃុំ​រកា នេះ គឺ​បាន​កើតឡើង​តាំងពី​អាណត្តិ​មេឃុំ​មុនៗ​មក​ម្ល៉េះ។ លោក​ច្រានចោល​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រកៀត ដែល​លើកឡើង​នេះ​ថា​ជា​រឿង​មិន​ពិត​ទេ។

ដោយឡែក​លោក ចេស ហៀប ដែល​ពលរដ្ឋ​ភូមិ​ត្រកៀត ចោទ​ថា​បាន​ចូលរួម​ក្លែង​ឯកសារ​ជាមួយ​លោក នេត នឿន មេឃុំ​រកា រំលោភ​យក​ដី​ប្រភព​មេ​ទឹក​ក្នុង​មូលដ្ឋាន​នេះ ក៏​ច្រានចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ដែរ។ លោក​ថា ការ​ចោទ​ប្រកាន់​លើរូបលោកពីសំណាក់​ពលរដ្ឋ​មួយ​ចំនួន​ខាងលើ​នេះ គឺ​ខុសពី​ការពិត​ទាំងស្រុង ដោយ​ដី​នោះ​លោក​មាន​ឯកសារ​កាន់កាប់​ត្រឹមត្រូវ​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​តាំងពី​ឆ្នាំ​២០០៨ មក​ម្ល៉េះ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រកៀត បាន​ទទូច​ស្នើសុំ​ថ្នាក់​ដឹកនាំមេត្តា​ត្រួត​ពិនិត្យ​ការងារ ឬ​ព្យួរ​ការងារ​របស់​មេឃុំ​រកា ឈ្មោះ នេត នឿន ជា​បណ្ដោះអាសន្ន ​ ព្រមទាំងជួយ​ការពារ​ប្រភព​មេ​ទឹក​ឲ្យ​បាន​គង់វង្ស និង​រក្សា​ឲ្យ​នៅ​សភាព​ដើម​វិញ ព្រោះ​ទីតាំង​ដី​នេះ​ជា​ដង្ហើម​រស់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​រកា សម្រាប់​ប្រើប្រាស់​ដល់​វិស័យ​កសិកម្ម​ផង និង​ធ្វើ​របរ​នេសាទ​ត្រី​ចិញ្ចឹម​ជីវិត​ជា​លក្ខណៈ​គ្រួសារ​ផង៕



0 Comments:

Post a Comment

KKK
Share This