សម្តេច​ក្រឡា​ហោម ​ស ​ខេង ​ឧប​នា​យក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​បាន​អញ្ជើញ​ជា​អធិបតី​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ឆ្លង​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​សារា​ចរណែ​នាំ​របស់​រាជ​រដ្ឋា​ភិបាល ​និ​ង​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ!!! ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ -->
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878

សម្តេច​ក្រឡា​ហោម ​ស ​ខេង ​ឧប​នា​យក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​បាន​អញ្ជើញ​ជា​អធិបតី​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ឆ្លង​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​សារា​ចរណែ​នាំ​របស់​រាជ​រដ្ឋា​ភិបាល ​និ​ង​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ!!!

ចំនួនអ្នកទស្សនា : Views

រាជធានីភ្នំពេញ ÷ នៅព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារនៃសេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់​អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom។

កិច្ចប្រជុំឆ្លងខ្លឹមសារនៃសេចក្តីព្រាងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្ដីព្រាងប្រកាស​របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបង្កើត និងការគ្រប់គ្រង ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យ ស្ម័គ្រចិត្ត នាឱកាសនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម​រដ្ឋលេខា​ធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គស្នង​ការនគរបាល​ជាតិ អគ្គស្នងការរង អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកកិច្ចការនេះ ជាកិច្ចការដ៏សំខាន់ ដែលត្រូវស្នើសុំមតិយោបល់ជាធាតុចូលបន្ថែមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថាកិច្ចប្រជុំនៅថ្ងៃនេះ ក៏ដើម្បីឱ្យថ្នាក់ដឹកនាំទាំងអស់បានដឹង និងជ្រាបពីកិច្ចការដ៏មានសារៈសំខាន់ពាក់ព័ន្ធ​នឹងសុវត្ថិភាព​សង្គម សុវត្ថិភាពទ្រព្យសម្បត្តិសាធារណៈ និងឯកជន ព្រមទាំងអាយុជីវិតមនុស្សទូទៅ។

សម្ដេចក្រឡាហោម ស ខេង ក៏បានបន្ថែមដែរថា ការពិគ្រោះយោបល់គ្នានាពេលនេះ គឺជាការ​ធ្វើឡើង​ដោយយោងលើលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ដែលតម្រូវឱ្យមានការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដូចជាអនុក្រឹត្យ សារាចរណ៍ និងប្រកាសជាដើម ដែលចាំបាច់ត្រូវរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបង្កភាពងាយស្រួលជូនដល់មន្ត្រីដែលជាអ្នក​អនុវត្ត និងអ្នកពាក់ព័ន្ធទាំងអស់បានយល់ដឹងជ្រួតជ្រាប ក្នុងការងារចូលរួមបង្ការ និងពន្លត់អគ្គិភ័យ​នៅកម្ពុជា។

យោងតាមសេចក្ដីព្រាងសារាចរណ៍ណែនាំស្ដីពីការៀបចំក្រុមការងារបង្ការនិងពន្លត់អគ្គិភ័យកាតព្វកិច្ច និង ក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត កន្លងមករាជរដ្ឋាភិបាលបានកសាងច្បាប់ស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត ដើម្បីចាត់តាំងអនុវត្តទប់​ស្កាត់គ្រោះមហន្តរាយអគ្គិភ័យ ដែលតែងតែបានកើតមានឡើង បំផ្លិចបំផ្លាញទ្រព្យ​សម្បត្តិ អាយុជីវិត ធនធានធម្មជាតិ និងប៉ះពាល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

សេចក្ដីព្រាងសារាចរណ៍ណែនាំនេះបានបន្តថា ទន្ទឹមនឹងប្រទេសជាតិមានសុខសន្តិភាព និងមានការ​អភិវឌ្ឍរីកចំរើនគ្រប់វិស័យ ក្នុងនោះវិស័យសំណង់មានកំណើនគួរឱ្យកត់សម្គាល់ ដោយសំណង់ខ្លះ​មាន​កម្ពស់ច្រើនជាន់ រួមទាំងជាន់ក្រោមដី និងមានការកើនឡើងការប្រើប្រាស់បណ្ដាញចរន្តអគ្គិសនី ឧស្ម័នចំហេះ សារធាតុងាយឆេះ ងាយផ្ទុះ នៅទូទាំងប្រទេស ដែលអាចបង្កជាគ្រោះមហាន្តរាយ​អគ្គិភ័យទូទាំងប្រទេស។

សេចក្ដីព្រាងបានរំលេចថា ដើម្បីមានការចូលរួម បង្ការ ទប់ស្កាត់ គ្រោះមហន្តរាយ ដែលបង្កឡើង​ដោយអគ្គិភ័យ រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការ គ្រប់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពរបស់រដ្ឋ គ្រឹះស្ថានសាធារណៈ និងឯកជន ដែលជាគោលដៅតម្រូវឱ្យមានប្លង់បង្ការ និងពន្លត់អគ្គិភ័យ ដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋាននានា ត្រូវរៀបចំឱ្យមានក្រុមបង្ការ និងពន្លត់អគ្គិភ័យ​កាតព្វកិច្ច ដែលអាចធានាក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ និងសង្គ្រោះបឋម។

ខ្លឹមសារនៃសេចក្ដីព្រាងសារាចរណ៍ណែនាំស្ដីពីការៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ​កាតព្វកិច្ច និង ក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្តនេះ ក៏បានចង្អុលឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានរដ្ឋបាលរាជធានី និងខេត្ត ត្រូវរៀបចំឱ្យក្រុមបង្ការ និងអន្លត់អគ្គិភ័យស្ម័គ្រចិត្ត ដល់ភូមិ ឃុំ សង្កាត់ សហគមន៍ ដើម្បីជួយចលនា និងណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹង និងសហការ ចូលរួមក្នុងការបង្ការ និងពន្លត់អគ្គិភ័យ និងសង្គ្រោះបឋម៕

ដោយ ៖ វិជ័យ








 
 
 

0 Comments:

Post a Comment

KKK
Share This