រាជធានីភ្នំពេញ ÷ រសៀលថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ
ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
និងជាសមាជិកគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក)
អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតគណៈប្រចាំការ
នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ដើម្បីពិនិត្យ
និងពិភាក្សាលើបញ្ហាសំខាន់ចំនួន ២ ៖
១-ការវាយតម្លៃសភាពការណ៍កូវីដ ទាំងនៅព្រំដែន
ទាំងនៅផ្ទៃក្នុងប្រទេស បន្ទាប់ពីបានបញ្ចប់ការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែន
និងខេត្តសៀមរាប រយៈពេលមួយសប្តាហ៍ និងបន្ទាប់ពីការបញ្ចប់យុទ្ធនាការប្រយុទ្ធ
និងទប់ស្កាត់ជំងឺកូវីដ នៅទូទាំងប្រទេសរយៈពេល ២១ ថ្ងៃ
២-ទិសដៅការងារបន្ត ។
កិច្ចប្រជុំដ៏មានសារសំខាន់ខាងលើ
ធ្វើឡើងតាមប្រព័ន្ធវីដេអូហ្សូម (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ
នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក)៕
ដោយ ៖ សុខ វិជ័យ
0 Comments:
Post a Comment