ឯកឧត្តម ប្រាក់ សុខុន៖ កំណែទម្រង់រដ្ឋបាលសាធារណៈមិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការដែលបន្តពីនីតិកាលមុនៗ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

ឯកឧត្តម ប្រាក់ សុខុន៖ កំណែទម្រង់រដ្ឋបាលសាធារណៈមិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការដែលបន្តពីនីតិកាលមុនៗ

ចំនួនអ្នកទស្សនា : Views

មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ» កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កំណែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការដែលបន្តពីនីតិកាលមុនៗ។

ក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍បន្ថែមថា “ក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលបានផ្តោតជាសំខាន់លើវិធីសាស្ត្រនៃការអនុវត្ត និងការកំណត់អាទិភាពនៃវិធានការគន្លឹះនានា ដើម្បីឱ្យដំណើរការកែទម្រង់នេះបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ នៅពេលដែលខ្ញុំចូលមកកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីឆ្នាំ២០១៦ ខ្ញុំបានយកការងារកំណែទម្រង់ស្ថាប័នជាការងារអាទិភាពមួយដ៏សំខាន់ ដើម្បីរៀបចំអង្គអ្នកការទូតប្រកបដោយវិជ្ជាជីវៈ ស្នេហាជាតិ សកម្ម និងមានសមត្ថភាពមុតស្រួច។”

លើសពីនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តែងត្រៀមលក្ខណៈរួចជាស្រេច និងបន្តចូលរួមសហការយ៉ាងពេញទំហឹង សំដៅឈានទៅសម្រេចបាននូវការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្ដែងរបស់ប្រជាជន។”

សូមជម្រាបផងដែរថា គិតមកត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាក្រសួងទី២៥ ដែលក្រសួងមុខងារសាធារណៈបានសហការជាមួយ ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័ន»៕


0 Comments:

Post a Comment

KKK
Share This