អភិបាលខេត្តកំពង់ចាម ព្រមានបិទអាជីវកម្ម មណ្ឌលកម្សាន្តណា ដែលប្រើឧបករណ៍បំពងសម្លេងឮខ្លាំង ចេញមកក្រៅលើសពីម៉ោង ១០យប់ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

អភិបាលខេត្តកំពង់ចាម ព្រមានបិទអាជីវកម្ម មណ្ឌលកម្សាន្តណា ដែលប្រើឧបករណ៍បំពងសម្លេងឮខ្លាំង ចេញមកក្រៅលើសពីម៉ោង ១០យប់

ចំនួនអ្នកទស្សនា : Views

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានព្រមានបិទអាជីវកម្មមណ្ឌលកម្សាន្តណា ដែលប្រើឧបករណ៍បំពងសំឡេងឮខ្លាំងចេញមកខាងក្រៅ លើសពីម៉ោង ១០យប់ ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួម ប្រជុំសាមញ្ញលើកទី១២ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានណែនាំសមត្ថកិច្ចនគរបាល និងអ្នកពាក់ព័ន្ធ ចុះណែនាំ និងធ្វើកិច្ចសន្យាម្ចាស់មណ្ឌលកម្សាន្តនានា ដោយមិនអនុញ្ញាតឲ្យប្រើឧបករណ៍បំពងសំឡេងលើសពីម៉ោង ១០យប់នោះទេ។ ប៉ុន្តែប្រសិនបើម្ចាស់ អាជីវកម្ម ដែលមានបន្ទប់បិទជិត ធ្វើឱ្យគ្មានសំឡេងបង្កការរំខានដល់ប្រជាពលរដ្ឋទេនោះ អាចបន្តលើសពីម៉ោង ១០យប់បាន។ ដូច្នេះចំពោះម្ចាស់អាជីវកម្មណា ដែលមិនអនុវត្តទៅតាមការណែនាំរបស់សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធទេនោះ សូមឱ្យសមត្ថកិច្ចធ្វើការបិទអាជីវកម្មចោលតែម្ដង។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យកម្លាំងសមត្ថកិច្ច ពង្រឹងការរក្សាសន្តិសុខ និងក្តាប់មុខសញ្ញាក្មេងអាណាថា និងទប់ស្កាត់បទល្មើសចោរកម្មផ្សេងៗ ឲ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាសេចក្តីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅក្នុងខេត្តកំពង់ចាម៕

0 Comments:

Post a Comment

KKK
Share This