លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ នឹងសម្ពោធបេីកឱ្យប្រេីប្រាស់ជាផ្លូវការនាចុងខែមេសា ឆ្នាំ២០២៥នេះ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ នឹងសម្ពោធបេីកឱ្យប្រេីប្រាស់ជាផ្លូវការនាចុងខែមេសា ឆ្នាំ២០២៥នេះ

ចំនួនអ្នកទស្សនា : Views

  

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលដឹកនាំដោយលោកសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី។

ការចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមផងដែរពីលោកអភិបាលខេត្តតាកែវ អាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនសាងសង់ CRBC ក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស WACC និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត។

នាឱកាសនេះ ឯកឧត្តមសន្ដិបណ្ឌិត យូ ស៊ុនឡុង បានធ្វើការណែនាំដល់ក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រូវបំពេញភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការនៃពិធីសម្ពោធ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

0 Comments:

Post a Comment

KKK
Share This