រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី អញ្ជើញក្រុងពិលីបើកការដ្ឋានគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរព្រែកត្រែង» ក្នុងខេត្តព្រះសីហនុ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី អញ្ជើញក្រុងពិលីបើកការដ្ឋានគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរព្រែកត្រែង» ក្នុងខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា : Views

(ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី ឌិត នីតា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញក្រុងពិលីបើកការដ្ឋានគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរព្រែកត្រែង» ដែលជាគម្រោងស្តារលើកកម្ពស់សោភ័ណភាពឆ្នេរព្រែកត្រែង ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរព្រែកត្រែង» នេះ នឹងមានការរៀបចំកែលម្អ និងការពារឆ្នេរខ្សាច់សរធម្មជាតិប្រណិតកម្រិតខ្ពស់ សម្រាប់សាធារណជន និងទេសចរ, ជាពិសេសរៀបចំតំបន់សុវត្ថិភាពសំរាប់លេងទឹកសមុទ្រកម្សាន្ត និងរៀបចំប៉មឆ្នាំសមុទ្រ មានសួនច្បារសាធារណៈ ដាំដើមឈើបៃតង និងកន្លែងពិកនិកកម្សាន្តនៅលើដីចំណីឆ្នេរសមុទ្រ សំរាប់សាធារណជន និងទេសចរជាដើម។

មិនតែប៉ុណ្ណោះ ក្នុងគម្រោងអភិវឌ្ឍនេះ ក៏នឹងមានការរៀបចំផ្លូវថ្មើរជើង ដោយមានផ្លូវសំរាប់ជនមានពិការភាពនៅលើដីចំណីឆ្នេរសមុទ្រស្របតាមបណ្តោយឆ្នេរសមុទ្រ, កន្លែងអង្គុយលម្ហែ កន្លែងលេងកីឡា មានម្ហូបដែលមានស្តង់ដាអន្តរជាតិ រៀបចំបន្ទប់ទឹកសាធារណៈដោយមានបន្ទប់ទឹកសំរាប់ជនមានពិការភាពផងដែរ។

ដោយឡែកសំរាប់កញ្ចុះចាស់ៗដែលមានស្រាប់ នឹងធ្វើការជួសជុលកែលម្អជាថ្មី ដោយរៀបចំតម្លើងឆត្រប្រក់ស្បូវ, ចំណតរថយន្ត និងចំណតយានយន្តសាធារណៈនៅក្នុងតំបន់រណប។

ទន្ទឹមគ្នានេះ ក៏មានជាការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ព្រមទាំងមានការរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបន្ទប់ស្តុកសំរាមដែលស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។

សូមជម្រាបជូនថា ក្រោយការសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរព្រែកត្រែង» នេះរួចរាល់ ខេត្តព្រះសីហនុ នឹងកាន់តែមានភាពទាក់ទាញសំរាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិនកាន់តែច្រើនបន្ថែមទៀត បើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី៕

0 Comments:

Post a Comment

KKK
Share This