រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូតឥណ្ឌាថ្មីប្រចាំកម្ពុជា បញ្ជាក់ពីគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្សព្វផ្សាយចំណេះដឹងកសិកម្ម ខ្សែភាពយន្ត និងផ្សព្វផ្សាយព័ត៌មានពីកម្ពុជាទៅឥណ្ឌា ពីឥណ្ឌាមកកម្ពុជា ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូតឥណ្ឌាថ្មីប្រចាំកម្ពុជា បញ្ជាក់ពីគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្សព្វផ្សាយចំណេះដឹងកសិកម្ម ខ្សែភាពយន្ត និងផ្សព្វផ្សាយព័ត៌មានពីកម្ពុជាទៅឥណ្ឌា ពីឥណ្ឌាមកកម្ពុជា

ចំនួនអ្នកទស្សនា : Views

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា បានបញ្ជាក់ពីគម្រោងកិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្សព្វផ្សាយចំណេះដឹងកសិកម្ម ខ្សែភាពយន្ត និងផ្សព្វផ្សាយព័ត៌មានពីកម្ពុជាទៅឥណ្ឌា ពីឥណ្ឌាមកកម្ពុជា ក្នុងទិសដៅសំខាន់គឺការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការនេះដែរ អ្វីជាការចំបាច់គឺការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរបានយល់ដឹងកាន់តែច្បាស់ពីស្ថានភាពប្រទេសនីមួយៗ តាមរយៈការផ្សព្វផ្សាយព័ត៌មានពីកម្ពុជាទៅឥណ្ឌា ពីឥណ្ឌាមកកម្ពុជា ក្នុងទិសដៅសំខាន់គឺការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ដើម្បីការទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្សាន្តនៅកម្ពុជា ព្រោះប្រទេសឥណ្ឌាធំ ហើយមានប្រជាជនប្រមាណ ១,៤០០លាននាក់ ដែលជាទីផ្សារដ៏ធំនៅក្នុងវិស័យទេសចរណ៍។

ចំណុចសំខាន់ៗនៃគម្រោងសហប្រតិបត្តិការគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ហើយក៏បានបានពិភាក្សាលើការពង្រឹង និងពង្រីកបន្ថែមក្នុងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងកម្ពុជា និងឥណ្ឌា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការស្វាគមន៍ចំពោះលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតក្នុងតំណែងថ្មីប្រចាំនៅកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយឯកអគ្គរដ្ឋទូត និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជាពិសេសក្នុងផ្នែកព័ត៌មាន ក៏ដូចជាការអនុវត្តនូវគម្រោងពាក់ព័ន្ធផ្សេងៗទៀត ដូចជាគម្រោងព័ត៌មានសហគមន៍ គម្រោងគាំទ្រលើអក្ខរកម្ម ឌីជីថល សម្រាប់ប្រជាសហគមន៍ ជាពិសេសសិស្សតាមរយៈគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលបានគាំទ្រដល់ក្រសួងព័ត៌មាន លើកិច្ចការងារធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅសហគមន៍ តាមរយៈការផ្តល់នូវកុំព្យូទ័រ និងសម្ភារបរិក្ខាជាច្រើនផ្សេងទៀត។

គម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗនេះ បានអនុវត្តន៍ចំនួន ២គម្រោងទី១ នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ទៅលើមជ្ឈមណ្ឌលព័ត៌មានវិទ្យាទី២ គម្រោងគាំទ្រលើការគ្រប់គ្រងបណ្ណសារ រូបថតរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ ជាមួយនេះ ក៏នឹងអនុវត្តន៍គម្រោង ២ទៀត នៅក្នុងខេត្តក្រចេះ ដែលគាំទ្រដោយស្ថានទូតឥណ្ឌាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវអំណរគុណដល់ប្រទេសឥណ្ឌាដែលបានគាំទ្រផ្តល់ជំនួយសម្ភារផ្សេងៗ និងថវិកាដល់ប្រទេសកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។

នៅក្នុងជំនួបពិភាក្សាការងារនេះដែរ, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានពិភាក្សាគ្នាលើគម្រោងផែនការនៃកិច្ចសហប្រតិបត្តិការជាច្រើនទៀតពាក់ព័ន្ធជាមួយគម្រោងផ្សព្វផ្សាយចំណេះដឹងកសិកម្ម ការផ្សព្វផ្សាយពីខ្សែភាពយន្ត ហើយអ្វីជាការចំបាច់គឺការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរបានយល់ដឹងកាន់តែច្បាស់ពីស្ថានភាពប្រទេសនីមួយៗ តាមរយៈការផ្សព្វផ្សាយព័ត៌មានពីកម្ពុជាទៅឥណ្ឌា ពីឥណ្ឌាមកកម្ពុជា ក្នុងទិសដៅសំខាន់គឺការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយអ្វីដែលសំខាន់គឺការទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្សាន្តនៅកម្ពុជា ព្រោះប្រទេសឥណ្ឌាធំ ហើយមានប្រជាជនប្រមាណ ១,៤០០លាននាក់ ដែលជាទីផ្សារដ៏ធំនៅក្នុងវិស័យទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់ឯកអគ្គរដ្ឋទូតឥណ្ឌា សហការគ្នាក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍ ទៅវិញទៅមក ទាំងសក្តានុពលទេសចរណ៍វប្បធម៌សាសនា ធម្មជាតិ។ ជាមួយនេះគ្នាដែរក៏បានពិភាក្សាគ្នាលើគម្រោងផ្តាស់ប្តូរដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជា និងឥណ្ឌា ដើម្បីធ្វើការស្វែងយល់ពីគ្នាទៅវិញទៅមក។

ឯកអគ្គរដ្ឋទូតឥណ្ឌា បានគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានបញ្ជាក់ពីជំហរក្នុងការបន្តកិច្ចសហការជាមួយគ្នាឱ្យបានកាន់តែល្អបន្តទៅមុខទៀត ហើយលោករីករាយដែលមកបំពេញកិច្ចការងារនៅកម្ពុជា ហើយធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត៕

0 Comments:

Post a Comment

KKK
Share This