អភិបាលខេត្តកណ្ដាល នាំយកអំណោយចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ៣គ្រួសារ នៅស្រុកខ្សាច់កណ្ដាល ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

អភិបាលខេត្តកណ្ដាល នាំយកអំណោយចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ៣គ្រួសារ នៅស្រុកខ្សាច់កណ្ដាល

ចំនួនអ្នកទស្សនា : Views

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរស្រុក ចុះសួរសុខទុក្ខគ្រួសារក្រីក្រលំបាក ចាស់ជរាមានពិការភាព គ្រួសារស្ត្រីមេម៉ាយមានសមាជិកច្រើន និងគ្រួសារស្ត្រីក្រីក្រមានផ្ទៃពោះចំនួន ៣គ្រួសារ ស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្នុងឱកាសសំណេះសំណាលលោកអភិបាលខេត្តកណ្ដាល បាន នាំមកនូវការផ្តាំផ្ញើសាកសួរទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់គ្រួសារទាំង ៣ ដោយក្ដីនឹករលឹក។

លោកអភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ទើបធ្វើឱ្យប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាកអាចទទួលបានប័ណ្ណសមធម៌ ដែលទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាលដូចជា៖ ការឧបត្ថម្ភថវិកាប្រចាំខែ ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដែលបានដាក់ឱ្យប្រើប្រាស់ទូទាំងប្រទេស សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាក នូវកម្មវិធីផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាលមួយនេះផងដែរ។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណសមធម៌នេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់នូវប័ណ្ណសមធម៌ជូនពួកគាត់ ព្រោះថាកន្លងមក ពួកគាត់ទទួលបានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលជារៀងរាល់ខែ ហើយពេលពួកគាត់មានជំងឺ ពួកគាត់បានទៅធ្វើការពិនិត្យ និងព្យាបាលជំងឺដោយមិនត្រូវបានចំណាយថវិកាឡើយ ព្រមទាំងទទួលបានការជួសចិត្តទុកដាក់ មើលថែ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យផងដែរ។

សូមបញ្ជាក់ផងដែរថា គ្រួសារចាស់ជរាមានពិការភាព គ្រួសារស្ត្រីមេម៉ាយ គ្រួសារស្ត្រីមានផ្ទៃពោះ ទាំង៣គ្រួសារ ដោយ១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ០១យួរ ត្រីខ ០២យួរ ទឹកបរិសុទ្ធ ០១កេស ភេសជ្ជៈ ០១កេស សម្ភារៈផ្ទះបាយ១ឈុត និងថវិកាមួយចំនួនផងដែរ៕

0 Comments:

Post a Comment

KKK
Share This