លោក ដូណាល់ ត្រាំ ចង់ឱ្យអ៊ុយក្រែនយករ៉ែកម្រ ដូរយកជំនួយពីសហរដ្ឋអាមេរិក ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

លោក ដូណាល់ ត្រាំ ចង់ឱ្យអ៊ុយក្រែនយករ៉ែកម្រ ដូរយកជំនួយពីសហរដ្ឋអាមេរិក

ចំនួនអ្នកទស្សនា : Views

(វ៉ាស៊ីនតោន)៖ ប្រធានាធិ​បតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី៣ ខែកុម្ភៈ បាននិយាយថាលោកចង់ចរចាជាមួយអ៊ុយក្រែនលើកិច្ចព្រមព្រៀងមួយដែលតម្រូវ ឱ្យទីក្រុងកៀវធានាឱ្យបាននូវការផ្គត់ផ្គង់ធនធានរ៉ែកម្រ ដែលជាសមាសធាតុដ៏សំខាន់នៅក្នុងឧបករណ៍អេឡិកត្រូនិក ដើម្បីដូរយកជំនួយពីសហរដ្ឋអាមេរិក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីខែតុលា ឆ្នាំមុន ក៏ធ្លាប់បានលើកឡើងផងដែរពីគំនិតដូចដែលលោក ត្រាំ បានលើកឡើងខាងលើជាផ្នែកមួយ នៃផែនការជ័យជម្នះរបស់លោក ក្នុងការបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងសម្លឹងមើលការចុះកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដែលនឹងធានាថាពួកគេនឹងផ្គត់ផ្គង់ត្រឡប់មកវិញនូវរ៉ែកម្រ ឬធនធានដទៃទៀត ជាថ្នូរដោះដូរនឹងជំនួយដែលយើងផ្ដល់ឱ្យពួកគេ»។

នៅពេលត្រូវសាកសួរបញ្ជាក់ដោយអ្នកកាសែតម្នាក់ ថាតើលោកចង់ឱ្យអ៊ុយក្រែនផ្ដល់ធនធានឱ្យសហរដ្ឋអាមេរិក? លោក ត្រាំ បានឆ្លើយថា «ពិតណាស់ ខ្ញុំចង់បានរ៉ែកម្រ»។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី កាលពីខែតុលា ឆ្នាំមុន បានបញ្ចូលការការពារធនធានធម្មជាតិរបស់អ៊ុយក្រែន ក្នុងនោះរួមមានទាំងរ៉ែកម្រដែលតម្លៃរាប់ទ្រីលានដុល្លារ ទៅក្នុងផែនការជ័យជម្នះរបស់លោក ជាមួយការអះអាងថាលោកនឹងជំរុញឱ្យប្រទេសជាដៃគូលោកខាងលិចការពារធនធានធម្មជាតិសំខាន់ៗរបស់អ៊ុយក្រែន ហើយចូលរួម វិនិយោគ និងទាញយកប្រយោជន៍រួមគ្នាសម្រាប់សក្តានុពលសេដ្ឋកិច្ច៕


0 Comments:

Post a Comment

KKK
Share This