អភិបាលខេត្តកំពង់ធំ ជំរុញឱ្យអាជ្ញាធរ និងមន្ត្រីជំនាញខិតខំបន្តទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធិភាព ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

អភិបាលខេត្តកំពង់ធំ ជំរុញឱ្យអាជ្ញាធរ និងមន្ត្រីជំនាញខិតខំបន្តទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធិភាព

ចំនួនអ្នកទស្សនា : Views

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីជំនាញ ខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធិភាព ព្រមទាំងរួមគ្នាបន្តទប់ស្កាត់បង្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ការជំរុញបែបនេះរបស់លោក នួន ផារ័ត្ន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

 ឯកឧត្តមអភិបាលខេត្តបានអំណគុណដល់កងម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលសហការគ្នាបានល្អ រួមគ្នាទប់ស្កាត់បទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសកម្លាំងទីបញ្ជាការស្រាលដែលប្រចាំការនៅតាមគោលដៅវាលក្រោម ដីតំបន់៣ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មិនមានការកាប់ទន្ទ្រានថ្មីបន្ថែមទៀតនោះទេ និងទទួលបានលទ្ធផលល្អប្រសើរ។

លោកបានបញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ដែនគ្រប់គ្រងដីវាលក្រោម ដីតំបន់២ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខេត្ត ដីតំបន់៣ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹក និងឧតុនិយម ហើយដីតំបន់២ និងតំបន់៣ បច្ចុប្បន្ននេះ មិនមានការកាប់ទន្ទ្រានអាស្រ័យផលនោះទេ។ 

ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្តក៏មានវិធានការគ្រប់គ្រងគ្រោះរាំងស្ងួត ដោយហាមមិនឱ្យប្រជាពលរដ្ឋធ្វើស្រែប្រាំងបន្តទៀតនោះទេ និងរក្សាទឹកទុកសម្រាប់មនុស្ស សត្វ ប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងសំណូមពរ អភិបាលក្រុងស្រុក បន្តចុះជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីស្តាប់សំណូមពរ បញ្ហាប្រឈម និងរកដំណោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។ នៅក្នុងកិច្ចប្រជុំនេះ ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់, ការងារកសិកម្ម, ការងារសុខាភិបាល និងការងារអប់រំ យុវជន និងកីឡា គឺជាប្រធានបទសំខាន់សម្រាប់កិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែនេះ របស់រដ្ឋបាលខេត្តកំពង់ធំ៕

0 Comments:

Post a Comment

KKK
Share This