សម្ដេចមហាសង្ឃរាជ បួរ គ្រី ជំរុញយុវជនត្រូវប្រឹងប្រែងរៀនសូត្រ ខណៈរាជរដ្ឋាភិបាលកំពុងខិតខំបណ្ដុះធនធានមនុស្ស ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សម្ដេចមហាសង្ឃរាជ បួរ គ្រី ជំរុញយុវជនត្រូវប្រឹងប្រែងរៀនសូត្រ ខណៈរាជរដ្ឋាភិបាលកំពុងខិតខំបណ្ដុះធនធានមនុស្ស

ចំនួនអ្នកទស្សនា : Views


(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានព្រះបន្ទួលជំរុញទៅដល់យុវជនទាំងអស់ ដែលមានឱកាសបានសិក្សារៀនសូត្រ ត្រូវនាំគ្នាប្រឹងប្រែងឡើង ដើម្បីមានចំណេះជំនាញឲ្យបានច្បាស់លាស់ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំបណ្ដុះនូវធនធានមនុស្ស ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ។

ក្នុងកម្មវិធីប្រឡងតេស្ត ជ្រើសរើសឲ្យចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ដែលមានសមណនិស្សិត និស្សិតចំនួនជាង ២ ០០០អង្គនាក់ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ សម្ដេចព្រះមហាសង្ឃរាជ មានព្រះបន្ទួលថា យុវជនត្រូវដឹងពីខ្លួនឯងឲ្យច្បាស់ ថាក្នុងវ័យណា ដែលខ្លួនត្រូវសិក្សា ហើយវ័យណា ដែលខ្លួនត្រូវធ្វើការងារ ប្រកបរបរចិញ្ចឹមជីវិត ខណៈសម័យកាលនេះ យុវជនពិតជាសំណាងណាស់ ដែលប្រទេសជាតិមានសុខសន្តិភាព ហើយបានសិក្សារៀនសូត្រ 

សម្ដេចព្រះមហាសង្ឃរាជ បានមានបន្ទួលបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន បន្តមកអាណត្តិថ្មីនេះ គឺបានខិតខំប្រឹងប្រែងខ្លាំងណាស់ ក្នុងការបណ្ដុះនូវធនធានមនុស្ស ដោយឡែក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក៏បានចូលរួមជាចំណែកផងដែរ លើការងារមូលធនមនុស្សនេះ ដោយបានរៀបចំខ្លួន តាំងពីចាប់ផ្ដើមបង្កើត នូវសាកលវិទ្យាល័យនេះឡើង ។

ក្នុងឱកាសនោះ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះទ័យសប្បាយរីករាយ ខណៈដែលកំណើនចំនួនសមណនិស្សិត និងនិស្សិត ដែលបានធ្វើតេស្តចូលសិក្សាក្នុងសាកលវិទ្យាល័យមានការកើនឡើង បើធៀបនឹងឆ្នាំសិក្សាមុន នេះគឺបានបង្ហាញពីការរីកចម្រើន នៃវិស័យអប់រំនៅកម្ពុជា ។


បើតាមលោក ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានមានប្រសាសន៍ថា ការប្រឡងធ្វើតេស្តភាសាអង់គ្លេស់ និងវប្បធម៌ទូទៅសំរាប់ការ ជ្រើសរើសសមនិស្សិត និងនិស្សិតវេនព្រឹកមានចំនួន១១៥៨អង្គ/នាក់និងវេនរសៀលត្រូវធ្វើតេស្តប្រឡងចូលរៀនរសៀលចំនួន១០៦៤អង្គ/នាក់សរុបនិស្សិតទាំងពីរវេនចំនួន២២២២អង្គ/នាក់

ត្រូវបែងចែកជាពីរវេនព្រឹកនិងរសៀល ព្រះសង្ឃ១១៣ អង្គ និស្សិតស្រីចំនួន១២០៦ នាក់ និស្សិតប្រុស៩០៣ នាក់។


លោកបានបន្តថា សម្រាប់ឯកទេស ដែលត្រូវប្រឡងធ្វើតេស្តនោះ រួមមានអក្សរសាស្ត្រខ្មែរ, ទស្សនវិជ្ជា និងសាសនា, នីតិសាស្ត្រ, វិទ្យាសាស្ត្រអប់រំ, គ្រប់គ្រងទូទៅ, វិទ្យាសាស្ត្រកុំព្យូទ័រ និងភាសាអង់គ្លេស ៕

0 Comments:

Post a Comment

KKK
Share This