អាជ្ញាធរជាតិសំបូរព្រៃគុក នឹងសាងសង់ផ្លូវបេតុង១ខ្សែកាត់តំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវ និងប្រជាជន ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

អាជ្ញាធរជាតិសំបូរព្រៃគុក នឹងសាងសង់ផ្លូវបេតុង១ខ្សែកាត់តំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវ និងប្រជាជន

ចំនួនអ្នកទស្សនា : Views

(កំពង់ធំ)៖ អាជ្ញាធរជាតិសំបូរព្រៃគុក នឹងសាងសង់ផ្លូវបេតុង១ខ្សែពីភូមិអូរគ្រូកែទៅភូមិសំបូរ កាត់តំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងបរទេស ក៏ដូចជាប្រជាជនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។

យោងតាមសេចក្ដីជូនដំណឹងបស់អាជ្ញាធរជាតិសំបូរព្រៃគុក នាថ្ងៃទី២៣ ខែមករានេះ បានឲ្យដឹងថា បច្ចុប្បន្នមានផ្លូវ១ខ្សែដែលកាត់តាមតំបន់ប្រាសាទសំបូរព្រៃគុក មានប្រវែង ១,៨០០ម៉ែត្រ ពីភូមិអូរគ្រូកែទៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ដែលកន្លងមកតែងតែបានឈូសឆាយនិងចាក់ដីបង្គាប់ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងបរទេស ក៏ដូចជាប្រជាជនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។

ក្នុងឆ្នាំ២០២៤ បន្ទាប់ពីបានឆ្លងកាត់កិច្ចប្រជុំអាយស៊ីស៊ី (ICC) រួចមក អ្នកជំនាញអន្តរជាតិ Adhoc ក៏បានឯកភាពក្នុងការសាងសង់ផ្លូវមួយខ្សែនេះជាបេតុង។

បន្ទាប់ពីអ្នកជំនាញការនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានធ្វើកំណាយសង្គ្រោះ និងវិភាគផលប៉ះពាល់បេតិកភណ្ឌនិងបរិស្ថាន កំណាត់ផ្លូវនេះនឹងត្រូវសាងសង់ជាបេតុងក្នុងដើមឆ្នាំ២០២៥នេះ ដោយក្រសួងពាក់ព័ន្ធ៕


0 Comments:

Post a Comment

KKK
Share This