លោក ត្រាំ ថានឹងដាក់ទណ្ឌកម្មរុស្ស៉ី ប្រសិនបើលោក ពូទីន មិនចរចាលើបញ្ហាសង្រ្គាមអ៊ុយក្រែន 2025- ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

លោក ត្រាំ ថានឹងដាក់ទណ្ឌកម្មរុស្ស៉ី ប្រសិនបើលោក ពូទីន មិនចរចាលើបញ្ហាសង្រ្គាមអ៊ុយក្រែន 2025-

ចំនួនអ្នកទស្សនា : Views

 លោក ត្រាំ ថានឹងដាក់ទណ្ឌកម្មរុស្ស៉ី ប្រសិនបើលោក ពូទីន មិនចរចាលើបញ្ហាសង្រ្គាមអ៊ុយក្រែន 2025-



(វ៉ាស៉ីតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ទណ្ឌកម្មលើរុស្ស៉ី ប្រសិនបើប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បដិសេធចរចាដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥។ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតអំពីការដាក់ទណ្ឌកម្មបន្ថែម ដែលលោកលើកឡើងនោះទេ ខណៈដែលសហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ខ្លាំងក្លារួចហើយលើរុស្ស៉ី ជុំវិញ​​ការ​ឈ្លានពាន​អ៊ុយក្រែន។

 ប៉ុន្តែលោក ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោក ក៏កំពុងសម្លឹងមើលបញ្ហាបញ្ជូនអាវុធ ទៅអ៊ុយក្រែនផងដែរ ដោយបន្ថែមថា សហភាពអឺរ៉ុប គួរតែធ្វើការបន្ថែមទៀតដើម្បីគាំទ្រអ៊ុយក្រែន។ លោក ត្រាំ គូសបញ្ជាក់ដូច្នេះថា «យើងកំពុងនិយាយជាមួយ ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ហើយយើងនឹងនិយាយជាមួយប្រធានាធិបតី ពូទីន ក្នុងពេលឆាប់ៗនេះ»។ លោក ត្រាំ ក៏បាននិយាយផងដែរថា លោកកំពុងដាក់សម្ពាធឱ្យ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់សង្គ្រាមអ៊ុយក្រែន៕

0 Comments:

Post a Comment

KKK
Share This