រដ្ឋមន្ត្រីក្រសួងព័ត៌មាន មើលឃើញពីការលេចចេញបទល្មើសថ្មីនៅក្នុងបណ្តាញសង្គម ហៅថា (cyberbully) ដែលកំពុងកើតឡើងលើប្រព័ន្ធផ្សព្វផ្សាយ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

រដ្ឋមន្ត្រីក្រសួងព័ត៌មាន មើលឃើញពីការលេចចេញបទល្មើសថ្មីនៅក្នុងបណ្តាញសង្គម ហៅថា (cyberbully) ដែលកំពុងកើតឡើងលើប្រព័ន្ធផ្សព្វផ្សាយ

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីការប្រឈមរបស់ការផ្សព្វផ្សាយសារព័ត៌មាននៅកម្ពុជា ដោយលោកបានមើលឃើញពីការលេចចេញបទល្មើសថ្មី តាមបណ្តាញសង្គមហៅថា (cyberbully) ដែលកំពុងកើតឡើងលើប្រព័ន្ធផ្សព្វផ្សាយ។ បញ្ហានេះមានបណ្តាប្រទេសក្នុងតំបន់ជួបប្រទះរួចទៅហើយ ដូច្នេះកម្ពុជា ដាច់ខាតត្រូវទប់ស្កាត់បញ្ហារើសអើងបុគ្គលក្នុងប្រព័ន្ធប្រព័ន្ធផ្សព្វផ្សាយឱ្យខានតែបាន។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញបើកសន្និសីទអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ ««លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ ក្នុងយុគសម័យឌីជីថល» នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំណុចនេះខ្ញុំគួរតែលើកអំពីការលេចចេញបទល្មើសថ្មី ឬក៏ឧក្រិដ្ឋកម្មថ្មី នៅក្នុងប្រព័ន្ធអ៉ីនធឺណែត នោះគេហៅថាជា (Cyber-bullying) ឬហៅសាមញ្ញ Cyber-bully គឺជាការប្រើប្រាស់នូវបច្ចេកវិទ្យា ដើម្បីបំពារបំពាន ឬក៏ដើម្បីវាយប្រហារ​ ធ្វើទុក្ខបុកម្នេញទៅលើបុគ្គល»។

ត្រង់ចំណុចនេះ ត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឧទាហរណ៍មកបញ្ជាក់ថា ដូចជាបុគ្គលមួយដែលធ្វើខុស គេបានប្រើប្រាស់ Cyber-bullying គេប្រើប្រាស់គណនី Facebook ឬ Tiktok ទៅ Comment ដើម្បីវាយបំបាក់ស្មារតីធ្វើឱ្យបុគ្គលម្នាក់ហ្នឹងបាក់ទឹកចិត្ត បាក់ស្មារតី ហើយចុងក្រោយ គឺសម្លាប់ខ្លួនឯងតែម្តង។ ចំពោះករណីនេះនៅតាមបណ្តាប្រទេសមួយចំនួនបានកើនមានរួចទៅហើយ ជាក់ស្តែងនៅប្រទេសម៉ាឡេស៉ី ស្ថានភាពនេះកំពុងតែកើតមានឡើង។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សម្រាប់នៅកម្ពុុជា ត្រូវតែបង្ការ និងទប់ស្កាត់ដើម្បីកុំឱ្យការប្រើប្រាស់នូវបណ្តាញទំនាក់ទំនងសង្គមក្លាយទៅជាការធ្វើឃាតដោយប្រយោលចំពោះអ្នកដែលប្រើប្រាស់បណ្តាញសង្គម Facebook។ ហើយលោកជឿជាក់ថា បច្ចុប្បន្ននេះ ក៏មានប្រជាពលរដ្ឋខ្មែរមួយចំនួនដែលលេងបណ្តាញសង្គមត្រូវបានគេ bully នៅតាមបណ្តាញសង្គម Facebook ផងដែរ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការលេងបណ្តាញសង្គមនៅពេលដែលបង្ហោះរូបភាព ឬសារអ្វីមួយដែលភាគីម្ខាងទៀតមានទស្សនផ្សេងគ្នា ត្រូវបានអ្នកលេងបណ្តាញសង្គមដូចគ្នាចូលទៅ Comment ជេរ ដៀលត្មេះដែលធ្វើឱ្យអារម្មណ៍ខឹងសម្បារ ដូច្នេះ ស្ថានភាពនេះហើយគឺជាបញ្ហាដែលកើតឡើងហើយនៅថ្ងៃមុខ កម្ពុជានឹងប្រឈមមុខជាមួយនឹង Cyber-bully ខ្លាំង។

«បើយើងនិយាយអំពិលទ្ធិប្រជាធិបតេយ្យ និយាយអំពីសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ ក៏យើងត្រូវនិយាយអំពីនីតិរដ្ឋ ដើម្បីការពារឱ្យបាននូវសេរីភាព ប្រជាធិបតេយ្យ និងទប់ស្កាត់មិនឱ្យប្រជាធិបតេយ្យ ទៅជាអាណាធិបតេយ្យនិងទប់ស្កាត់ការជ្រកក្រោមឆត្រនៃសេរីភាព នៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន បង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃបំភ្លើស បង្កើតការញុះញង់រើសអើង បង្កអសន្តិសុខ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយទិសដៅចុងក្រោយ គឺពួកគេប្រើប្រាស់ព័ត៌មានដើម្បីបង្កចលាចល»។ នេះជាការលើកឡើងបន្ថែមរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា សន្តិសុខសារព័ត៌មាន គឺនិយាយអំពីការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ខណៈបរិបទបច្ចុប្បន្ននេះ ជាបរិបទនៃព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានមិនត្រឹមត្រូវដែលត្រូវបានបង្កើតឡើងដើម្បីជាចេតនាអាក្រក់ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នបំផុត។ ជាក់ស្ដែងក្រុមត្រួតពិនិត្យតាមដានប្រឆាំងព័ត៌មានក្លែងក្លាយ ជារៀងរាល់ថ្ងៃបានរកឃើញថា យ៉ាងហោចណាស់មានព័ត៌មានក្លែងក្លាយជាង១០ដែលពាក់ព័ន្ធអាយុជីវិតរបស់ជាតិ៕

0 Comments:

Post a Comment

KKK
Share This