អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើងដោយគ្មានការលើកលែង ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើងដោយគ្មានការលើកលែង

ចំនួនអ្នកទស្សនា : Views

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង ដើម្បីធានាការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។

លោកអភិបាលខេត្ត បានចេញបទបញ្ជាបែបនេះនាឱកាសអញ្ជើញជាអធិបតី ក្នុងទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី ១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅវត្តសោភ័ណ្ឌមុន្យារាម (ហៅវតតោះតាម៉ៅ) ស្ថិតក្នុងភូមិកោះតាប៉ោទី១ ឃុំសួគង ស្រុកកងមាស ខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នក្រុមក្មេងទំនើងតែងតែ បង្កឱ្យមានការកាប់គ្នាបំផ្លាញទ្រព្យសម្បត្តិ វាយគ្នា កាប់ចាក់គ្នា និងបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកអភិបាលខេត្តបន្តថា «កម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ចនៅទូទាំងខេត្តកំពង់ចាម ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់បំផុត និងលុបបំបាត់ឲ្យអស់ចំពោះក្រុមក្មេងទំនើងដោយប្រើទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីបង្ការ និងទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងឡើយ គឺធ្វើយ៉ាងណាការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ជូនដល់ប្រជាពលរដ្ឋ»។

លោកអភិបាលខេត្ត បានអំពាវនាវដល់អាណាព្យាបាល និងឪពុកម្តាយគ្រប់រូប នៅតាមមូលដ្ឋានបង្កើនការតាមដានអប់រំ និងទូន្មានប្រៀនប្រដៅកូនៗឱ្យបានល្អធ្វើយ៉ាងកុំអោយធ្វើសកម្មភាព អ្វីដែលបង្ករជាហិង្សា និងប៉ះពាល់ដល់ សង្គមជាតិ ពីព្រោះកិច្ចការទាំងនេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីធានា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម កាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយបទល្មើសនានា រួមទាំងក្មេងទំនើងនៅតាមមូលដ្ឋាន៕

0 Comments:

Post a Comment

KKK
Share This