សម្តេចប្រមុខរាជរដ្ឋាភិបាល ផ្ញើសារលិខិតជូនវេទិកានិពន្ធនា​យក​សារព័ត៌មានលើកទី២១ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សម្តេចប្រមុខរាជរដ្ឋាភិបាល ផ្ញើសារលិខិតជូនវេទិកានិពន្ធនា​យក​សារព័ត៌មានលើកទី២១

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ ដែល​ត្រូវបានរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ក្នុងគោលបំណងផ្តល់នូវឱកាស​ជួបជុំពិភាក្សាដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយក និងអ្នក​សារ​ព័ត៌មាន ធ្វើការផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធ និងស្វែងរកដំណោះ​ស្រាយបញ្ហាប្រឈម និងរៀបចំយន្តការសម្រាប់អនុវត្ត ក្នុងគោលបំណង​លើក​​កម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន តាមគោលការណ៍លទ្ធិ​ប្រជាធិប​តេយ្យ និងការទទួលខុសត្រូវវិជ្ជាជីវៈដើម្បីរក្សាសណ្តាប់ធ្នាប់វិស័យព័ត៌មាន សន្តិសុខ​ព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា។

ក្នុងសារលិខិតអបអរសាទរនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានវាយតម្លៃ​ខ្ពស់ចំពោះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០២៤ ដែលបានលើក​យកប្រធានបទស្ដីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ខណៈដែល​ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួន​នៅមាន​កម្រិត ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដែលករណីនេះ ទាម​ទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តក្រម​សីលធម៌វិជ្ជាជីវៈ ដោយត្រូវ ជំរុញការបណ្ដុះបណ្តាលបង្កើនសមត្ថភាព​ជំនាញ​ដល់អ្នកសារព័ត៌មាន និងបង្កើននូវទំនុកចិត្តដល់សាធារណជន។

0 Comments:

Post a Comment

KKK
Share This