អភិបាលខេត្តពោធិ៍សាត់ ស្នើដល់មន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុក ត្រូវរៀបចំសោភ័ណភាព និងដាក់តាំងរូបឥស្សរជនឆ្នើម នៅមូលដ្ឋានរៀងៗខ្លួន ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់មន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុក ត្រូវរៀបចំសោភ័ណភាព និងដាក់តាំងរូបឥស្សរជនឆ្នើម នៅមូលដ្ឋានរៀងៗខ្លួន

ចំនួនអ្នកទស្សនា : Views

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានស្នើដល់មន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុកទាំងអស់ ត្រូវមានការប្រឡងប្រណាំង រៀបចំសោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ និងដាក់រូបឥស្សរជនឆ្នើម ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស នៅតាមអង្គភាព និងមូលដ្ឋានរៀងៗខ្លួន។

ឯកឧត្តម ខូយ រីដា បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញភារៈកិច្ច ទទួលបានលទ្ធផលវិជ្ជមានជាច្រើន ហើយក៏មានការកោតសរសើរ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ទៅលើគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិសេសស្នងការដ្ឋាននគរបាលខេត្ត។

ពិតណាស់ លោក ណារ៉ា ចំរើន ដែលជាអតីតនាយករដ្ឋបាលខេត្តពោធិ៍សាត់ បច្ចុប្បន្នជាអភិបាលថ្មី នៃស្រុកកណ្តៀង គឺលោកបានខិតខំប្រឹងប្រែង មានបំនិនដឹកនាំ កែប្រែមុខមាត់ស្រុកកណ្តៀង ឱ្យមានការលេចធ្លោរ តាមរយៈការដឹកនាំរៀបចំសោភណ្ឌភាពបរិស្ថាន ពិសេសផ្តល់ជូននូវប័ណ្ណសរសើរ ដល់លំនៅដ្ឋានគម្រូ រហូតមានការគាំទ្រយ៉ាងច្រើនពីមហាជន ដែលនេះគឺជាសកម្មភាពល្អមួយ គួរតែបណ្តាក្រុងស្រុកផ្សេងទៀត យកគម្រូតាម។

ឯកឧត្តមអភិបាលខេត្ត សូមឱ្យអាជ្ញាធរក្រុងស្រុក បំផុសប្រជាពលរដ្ឋ ឱ្យចូលរួមដាំដើមឈើនៅតាមលំនៅឋាន តាមដងផ្លូវសាធារណៈ និងតាមសាលារៀន វត្តអារាម ដោយត្រូវចេះធ្វើអនាម័យបរិស្ថាន ដើម្បីបានជាម្លប់ជ្រកកោន បង្កើនសោភណ្ឌភាពបៃតង និងមានសុខភាពល្អ។

ជាមួយគ្នានោះ ឯកឧត្តមសូមឱ្យថ្នាក់ដឹកនាំ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវមានឆន្ទះការលះបង់ខ្ពស់ និងប្តេជ្ញាចិត្ត ពង្រឹងកិច្ចការងាររបស់ខ្លួន ឱ្យបានល្អប្រសើរ លើការថែទាំ ជួសជុលផ្លូវ និងទ្វាទឹក ប្រព័ន្ធធារាសាស្ដ្រ ចៀសវាងមានការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋ។ បន្ថែមពីនោះ គ្រប់កងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់វិធានការឱ្យខាងតែបាន ចំពោះទីតាំងលេងល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀន បទល្មើសព្រៃឈើ បទល្មើសនេសាទ បទល្មើសដីធ្លី និងរាល់សកម្មភាពរបស់ក្មេងទំនើង…។ល។

ឯកឧត្តម ខូយ រីដា បានបញ្ជាក់ថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ពោលគឺថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រឹត្ដិការណ៍អុំទូកថ្នាក់ខេត្ត ជាលើកទី៥ នៅស្ទឹងពោធិ៍សាត់ នឹងចាប់ដំណើរការ ដោយមានទូកចូលរួមប្រគួត ចំនួន៣១ទូក និងមានការដាក់តាំងពិព័ណ៌ ការប្រគុំតន្ត្រី រាំលេងកម្សាន្ត និងបាញ់កាំជ្រួចនាពេលរាត្រីផងដែរ។ ក្នុងន័យនេះ ដើម្បីឱ្យដំណើរការពិធី ប្រព្រឹត្តទៅដោយរលូន និងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ គ្រប់កងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមគ្រប់មធ្យោបាយ និងឈរជើងតាមគោលដៅ ដែលបានកំណត់៕

0 Comments:

Post a Comment

KKK
Share This