សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
skip to main | skip to sidebar
គេហទំព័រ  ធី អេស ភី 68 ធីវីអនឡាញ
  • Home
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព
  • ទេសចរណ៍
  • ព័ត៌មានវិទ្យា
  • ជីវិត្តកំសាន្ត
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ដគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា : Views
ថ្ងែខែចេញផ្សាយ៖ November 13, 2024 www.tsp68tvonline.com

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្ដដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជំរុញ និងពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា បានកាន់តែប្រសើរឡើង និងឈានទៅសម្រេចតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដល់គ្រប់ភាគីពាក់ព័ន្ធដូចខាងក្រោម៖

ទី១- បន្តពង្រឹងយន្តការក្នុងការសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដើម្បី ឈានទៅសម្រេចគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានកំណត់ថា នៅ ឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ ១០០% នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ទី៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍ វិស័យ ឯកជន ក៏ដូចជាសប្បុរសជននានា ដើម្បីចូលរួមចំណែកជំរុញ និងលើកកម្ពស់អនាម័យជនបទ។

ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ និងពង្រឹងយន្តការចងក្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រា គ្របដណ្តប់អនាម័យជនបទ ឱ្យបានកាន់តែច្បាស់លាស់ និងប្រកបដោយទំនុកចិត្ត ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។

ទី៥- ត្រូវខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទ ដែលសមស្របនិង មានភាពធន់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងកាកសំណល់លាមក។

ទី៦- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែន រដ្ឋាភិបាល រៀបចំផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទ ជំហានទី៣ សម្រាប់ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវ ក្នុងការជំរុញការលើកកម្ពស់អនាម័យជនបទ។

ទី៧- លើកទឹកចិត្ត និងគាំទ្រតាមគ្រប់រូបភាពដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមាន អត្រាអនាម័យទាប ឱ្យទទួលបានអត្រាអនាម័យកាន់តែប្រសើរ និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

ទី៨- ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះក្រុមងាយរងគ្រោះ ជនក្រីក្រ ជនជាតិ ដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបាន សេវាអនាម័យជនបទកាន់តែប្រសើរឡើង៕

 

0 Comments:

Post a Comment

KKK
Share This

Newer Post Older Post Home

Popular Posts

  • ឯកឧត្តម ជាវ តាយ បានអញ្ជើញចុះពិនិត្យសកម្មភាពនៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩​ដូសទី៣ ឬ (ដូសជំរុញ) ប្រភេទ (អាស្ត្រាហ្សេនីកា)
    កំពត៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំព...
  • មានអំពើពុករលួយក្នុងគណៈកម្មការប្រដាល់ ? ? ?
    រាជធានីភ្នំពេញ ÷ លោកគ្រូប្រដាល់ម្នាក់សុំមិនបញ្ចេញឈ្មោះហើយបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងទាំងការអន់ចិត្តថា នៅក្នុងគណៈកម្មការកីឡាប្រដាល់ជាតិម...
  • ស្រ្តីជនជាតិវៀតណាមជើងខ្លាំងរកស៊ីដឹកឈើគ្រញូង ដុះស្លែម្នាក់ ប្រចាំខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានទៀតហើយ ខណៈគាត់ជាប់គុកជិត១០ដងមកហើយ
      ខេត្តឧត្តមានជ័យ៖  ហេតុការណ៍ចាប់ខ្លួនមេឈ្មួញនេះ ធ្វើឡើងកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ ក្នុងដីចំការរបស់លោកថោង ជួន ស្ថិតនៅភូមិ១០៥ឃុំផ្អាវស្រុក...
  • ឈើ​​ល្មើស​ច្បាប់​​ប្រភេទ​​ឈើ​​ឆ្លិច​​កំពុង​តែ​​ហូរ​ចេញ​ពី​​ដេប៉ូ​​ក្នុង​​ខេត្ត​​ព្រះវិហារ​ចូល​ដេប៉ូ​​ចែ​អូន​ដ៏​​ធំ​​ប្រចាំ​​ខេត្ត​​កំពង់​ធំ​!!!
    ខេត្តកំពង់ធំ ៖ ឈើ​ល្មើសច្បាប់​ប្រភេទ​ឈើ​ឆ្លិច​កំពុងតែ​ហៀរ​ចេញពី​ដេប៉ូរ​អ្នកស្រី ឡេង ធារ៉ា ដែល​គេ​ស្គាល់ថា​ជា​ម្ចាស់​ដេប៉ូ​ដ៏ធំមួយ​ប្រចាំ​ខេត...
  • គណៈបញ្ជាការខណ្ឌដូនពេញបង្ក្រាបទូហ្គេមបាញ់ត្រីខុសច្បាប់ក្នុងផ្សារសូរិយាជាន់ទី៥!
      រាជធានីភ្នំពេញ ៖   នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១  គណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ និងជាតំណាងលោក សុខ ពេញ...
  • សង្វៀនបញ្ជល់មាន់ បៀ អាប៉ោង យូគី គ្រប់ប្រភេទ ឈ្មោះ លឹម និងឈ្មោះ វ៉ា បើកឲ្យពលរដ្ឋខ្មែរចូលលេងគគ្រឹកគគ្រេងមន្ត្រីអាជ្ញាធរស្រុកមេមត់ មិនហ៊ានបង្រ្កាបតើមូលហេតុអ្វី?
    ខេត្តត្បូងឃ្មុំ÷ប្រភពពីន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំដា ស្រុកមេមត់ បានឲ្យដឹងថា ម្ចាស់កាស៊ីណូនៅច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើម មានឈ្មោះលោ...
  • (ព័ត៌មានបឋម)ផ្ទុះអាវុធចំនួនមួយគ្រាប់ត្រូវសន្តិសុខយាមធនាគារ CIMB រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ
      (ព័ត៌មានបឋម)ផ្ទុះអាវុធចំនួនមួយគ្រាប់ត្រូវសន្តិសុខយាមធនាគារ CIMB រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្នំពេញ : បុរសជាសន្តិសុខយាមធនាគារម្នាក់ត្រូវ...
  • រដ្ឋបាលខេត្តកំពតរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
    កំពត៖ ព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯក...
  • សមត្ថកិច្ចបញ្ជូនមនុស្ស៩នាក់ទៅសាលាដំបូងខេត្តពីបទលួចបូមប្រេងរបស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥..!!!
    ខេត្ត​កំពង់ឆ្នាំង​ ៖​ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចបាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ៩នាក់ទៅ​សាលា ដំបូង​ខេត្តនៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ...
  • មហា​ជនរង់​ចាំ​​មើលលទ្ធផល​​ស្រាវ​​ជ្រាវ​​របស់​​រដ្ឋមន្រ្តី​​ក្មេង​ជាង​គេ ​លើ​​ក្នុង​​សំណុំ​​​រឿង​​ដ៏​​អយុត្តិ​ធម៌​​លើ​​ដី​​ជាង​​២​ហិកតា​​របស់​​លោក​​ស្រី ​​បែន ​​សុធារី?
     រាជធានីភ្នំពេញ ៖ លោកស្រី បែន សុធារី ម្ចាស់សប្បកម្មផលិតនំបញ្ចុក នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយបានរង​គ្រោះ ដល់ទាំងកម្មករប្រមាណជាង៥០គ្រួ...

Breaking News

 
រក្សាសិទ្ធិ: © 2024-2025គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត ៖អាស័យដ្ថាន ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 /0186868878