មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ អង្គការមហាជន និងវិស័យឯកជនរួមគ្នា ធ្វើសកម្មភាពផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ អង្គការមហាជន និងវិស័យឯកជនរួមគ្នា ធ្វើសកម្មភាពផ្សព្វផ្សាយបញ្ហាគ្រឿងញៀន

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិពន្យល់ប្រឆាំងគ្រឿងញៀន បានថ្លែងបែបនេះ នៅក្នុងពេលដែលសកម្មភាពផ្សព្វផ្សាយ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ត្រូវបានចូលរួមអនុវត្តដោយមហាជននៅទីតាំងទាំងសួនក្បែរព្រះបរមរាជវាំង សួនបណ្ដោយទន្លេសាបចតុមុខក្រោយខាងលិច និងសួនច្បារមាត់ទន្លេមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តថា ក្រោមកិច្ចសម្របសម្រួលទំនាក់ទំនងសាធារណៈឧបត្ថម្ភ គាំទ្រ ពីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកិច្ចសហការឧបត្ថម្ភគាំទ្រ សម្ភារៈ ពីគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ីLOLC និងក្រុមហ៊ុនទេសចរណ៍ឆាយផលនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះក្រុមអង្គការមហាជនមានយុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និងអង្គការសង្គមស៊ីវិល មានអង្គការកសាងអង្គការមិត្តសំឡាញ់ និងសមាគមស្ត្រីដើម្បីអភិវឌ្ឍ CWPD និងក្រុមបណ្ដាញបុរសស្រឡាញ់បុរសបានរួមគ្នាធ្វើសកម្មភាពយ៉ាងផុលផុស តាមរយៈការចែកខិតប័ណ្ណ ពីបញ្ហាគ្រឿងញៀន និងការបំផុសឲ្យមានការប្រើប្រាស់App NoDrug ដល់ទៅសាធារណៈជនទូទៅនៅសួនក្បែរព្រះបរមរាជវាំង និងសួនមាត់ទន្លេសាបចតុមុខត្រើយខាងលិច ដែលបានបង្ហាញឲ្យឃើញថាអង្គការមហាជនក៏ដូចជាវិស័យឯកជន បន្តការចាប់អារម្មណ៍ចូលរួម ជួយក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍នាំក្តីសុខសាន្តជូនប្រជាពលរដ្ឋ។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនៅការថ្លែងអំណរគុណ កោតសរសើរពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំពោះការចូលរួមទាំងអង្គការមហាជនអង្គការសង្គមស៊ីវិល ក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនរាជធានីភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ីLOLC ក្រុមហ៊ុនទេសចរណ៍ឆាយផល ក្រុមហ៊ុនហ្កាឡាក់ស៊ីណាវ៉ាត្រា សហព័ន្ធកីឡាគុណល្បុក្កតោ  ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា ក្រុមផលិតរបស់ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា បណ្ដាញសារព័ត៌មាន Fresh News ព្រមទាំងសារព័ត៌មានដទៃទៀត ដែលបានចូលរួមធ្វើឲ្យការងារផ្សព្វផ្សាយអប់រំក្នុងថ្ងៃទី១ នេះប្រព្រឹត្តទៅបានដោយរលូន។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ក្រុមការងារផ្សព្វផ្សាយអប់រំនិងជំរុញការប្រើប្រាស់ App NoDrug របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងស្ថាប័នពាក់ព័ន្ធនឺងបន្តការតាំងពិព័រណ៍ផ្ដល់រង្វាន់លើកទឹកចិត្តប្រគំតន្ត្រី ការសម្ដែងសិល្បៈ ហើយអង្គការមហាជន អង្គការសង្គមស៊ីវិល វិស័យឯកជននឹងបន្តសកម្មភាព របស់ខ្លួនដើម្បីចូលរួមចំណែកជាមួយអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល០៣ថ្ងៃពេញគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕

0 Comments:

Post a Comment

KKK
Share This