ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​ ជួបពិភាក្សាការងារជាមួយប្រធានតំណាងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម (AEM-MET ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​ ជួបពិភាក្សាការងារជាមួយប្រធានតំណាងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម (AEM-MET

ចំនួនអ្នកទស្សនា : Views


(ថៃ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានទទួលជួបពិភាក្សាការងារជាមួយលោក Ryosuke Fujioka ប្រធានតំណាងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម (AEM-METI) ប្រចាំក្រុងបាងកក ក្នុងដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគមកកម្ពុជានាឱកាសនេះ។

ជំនួបពិភាក្សាការងារនាឱកាសនេះត្រូវបានរៀបចំឡើង​ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដើម្បីពិភាក្សាលើឱកាសវិនិយោគ និងស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ក្រុមហ៊ុនជប៉ុនដែលមានបំណងស្វែងយល់អំពីការបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងបានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី​ អំពីការលើកទឹកចិត្តសម្រាប់ការវិនិយោគលើការបំពាក់សូឡាលើដំបូលនៅប្រទេសថៃ ដោយសង្ឃឹមថា​ នឹងមានគោលការណ៍លើកទឹកចិត្តលើវិស័យនេះនៅកម្ពុជាផងដែរ។

តាមរយៈជំនួបនេះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​បានជម្រាបជូនអំពីគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ថាមពលអគ្គិសនីដែលដើរដោយពន្លឺព្រះអាទិត្យដែលនឹងអនុវត្តនាពេលខាងមុខ និងគោលដៅការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលស្អាតរបស់កម្ពុជាឱ្យបានដល់៧០% ត្រឹមឆ្នាំ២០៣០។

បន្ថែម​ពីនេះលោកឧបនាយករដ្ឋមន្ត្រី​ ក៏បានលើកទឹកចិត្តវិនិយោគិនពីប្រទេសជប៉ុន ឱ្យពិនិត្យលទ្ធភាពស្វែងរកការបណ្តាក់ទុនលើវិស័យអាទិភាពនានានៅកម្ពុជាបន្ថែមទៀតផងដែរ៕

0 Comments:

Post a Comment

KKK
Share This