ក្រុមហ៊ុន TBS Holdings Inc ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ស្នើសុំផលិត​ឃ្លីបវីដេអូ ដើម្បីទាក់ទាញទេសចរខ្លួនមកកម្ពុជា ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

ក្រុមហ៊ុន TBS Holdings Inc ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ស្នើសុំផលិត​ឃ្លីបវីដេអូ ដើម្បីទាក់ទាញទេសចរខ្លួនមកកម្ពុជា

ចំនួនអ្នកទស្សនា : Views

 

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន​លោក កាតូ កាហ្សូមូរី (KATO Kazunori)សមាគមជប៉ុន- កម្ពុជា

ឧកញ៉ា សាយ សុភ័ក្រ្តា (សូគីម៉ិចគ្រូប) និងលោក តាកេអ៊ូជី មេអ៊ី​(TAKEUCHI Mei )តំណាងក្រុមហ៊ុន TBS Holdings Inc. និងសហការី​ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ។

ជំនួបដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែតុលា គឺដើម្បីស្នើសុំអនុ​សាសន៍ណែនាំពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើគម្រោង​ផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពលនៃគោលដៅទេសចរណ៍បេតិកភណ្ឌ ប្រវត្តិសាស្រ្ត ធម្មជាតិរបស់កម្ពុជា ព្រមទាំងវប្បធម៌ប្រ​ពៃណី ម្ហូបអាហារ និងផលិតផលក្នុងស្រុក តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ក្រុមហ៊ុន TBS Holdings Inc. ដែលជាក្រុមហ៊ុន​មានបណ្តាញទូរទស្សន៍ជាង២៨ប៉ុស្តិ៍ មានអ្នកទស្សនាជាង១០​លាន​នាក់នៅប្រទេសជប៉ុន ។

គម្រោងនេះគឺដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋជប៉ុនឱ្យកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជប៉ុនក៏ដូចជា អន្តរជាតិ​ដទៃទៀតមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើនរួមទាំងគម្រោងរៀបចំវេទិកាជំនួបធុរកិច្ចដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា និងការបង្កើនជើងហោះហើរត្រង់ពី​ប្រទេសជប៉ុនមកប្រទេសកម្ពុជាបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានស្វាគមន៍ចំពោះគោលបំណងនេះ៕

0 Comments:

Post a Comment

KKK
Share This