អភិបាលខេត្តកំពង់ធំ ចុះចែកអំណោយជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ៣០០គ្រួសារ នៅស្រុកកំពង់ស្វាយ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

អភិបាលខេត្តកំពង់ធំ ចុះចែកអំណោយជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ៣០០គ្រួសារ នៅស្រុកកំពង់ស្វាយ

ចំនួនអ្នកទស្សនា : Views

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋគ្រួសារក្រីក្រ និងងាយរងគ្រោះ ចំនួន៣០០គ្រួងសារ នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តមបន្តថានេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នា ក់ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋគ្រប់មូលដ្ឋាន គឺមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ ដោយសារអាជ្ញាធរ ឬរាជរដ្ឋាភិបាលពុំបានដឹងនោះឡើយ។

ឯកឧត្តម នួន ផារ័ត្ន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះគឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ ត្រូវដាំដំណាំ ចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

សម្រាប់អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង៣០០គ្រួសារ ក្នុង១គ្រួសារៗទទួលបាននូវ៖ អង្ករ ត្រីខ ភួយ និងទឹកស៉ីអ៉ីវផងដែរ៕

0 Comments:

Post a Comment

KKK
Share This