ក្រសួងទេសចរណ៍ប្រកាសផ្សព្វផ្សាយចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ានលើកទី៣ ឆ្នាំ២០២៥-២០២៦ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

ក្រសួងទេសចរណ៍ប្រកាសផ្សព្វផ្សាយចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ានលើកទី៣ ឆ្នាំ២០២៥-២០២៦

ចំនួនអ្នកទស្សនា : Views


(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ានលើកទី៣ ឆ្នាំ២០២៥-២០២៦ ក្រោមអធិបតីភាពលោក ហោ សារុន រដ្ឋលេខាធិកា ក្រសួងទេសចរណ៍ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ សមាគមទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់សរុបប្រមាណ១៥០រូប។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ាន នីតិវិធីចូលរួម និងយន្តការវាយតម្លៃស្របតាមស្តង់ដាបង្គន់

សាធារណៈអាស៊ាន។

ចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ានត្រូវបានរៀបចំឡើងចំនួន២លើករួចមកហើយគឺ៖

* លើកទី១ នៅឆ្នាំ២០១៩ ក្នុងវេទិកាទេសចរណ៍អាស៊ានដែលបានរៀបចំឡើងនៅក្នុងទីក្រុងហាឡុងបេ ប្រទេសវៀតណាម។

* លើកទី២ នៅឆ្នាំ២០២៣ ក្នុងវេទិកាទេសចរណ៍អាស៊ានដែលបានរៀបចំឡើងនៅក្នុងទីក្រុងយោក្យាការតា ប្រទេសឥណ្ឌូណេស៊ី។

សម្រាប់ចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ានលើកទី៣នេះ លេខាធិការដ្ឋានអាស៊ានបានជូនដំណឹងដល់ប្រទេសជាសមាជិកទាំងអស់ ជាពិសេសមកក្រសួងទេសចរណ៍ជ្រើសរើសបេក្ខភាពបង្គន់ឆ្នើមចំនួន៥ ដើម្បីទៅទទួលជ័យលាភីបង្គន់សាធារណៈអាស៊ាន ASEAN Public Toilet Award នៅក្នុងវេទិកាទេសចរណ៍អាស៊ានដែលគ្រោងរៀបចំឡើងនៅក្នុងទីក្រុងជោហូ (Johor) ប្រទេសម៉ាឡេស៊ី ក្នុងខែមករា ឆ្នាំ២០២៥ខាងមុខនេះ។

ការវាយតម្លៃជ័យលាភីបង្គន់សាធារណៈអាស៊ានគឺផ្តោតលើស្តង់ដាបង្គន់សាធារណៈអាស៊ានដែលបានរៀបចំឡើងដោយលេខាធិការដ្ឋានអាស៊ានរួមមាន៖ ៤សូចនាករគោល ៨៣លក្ខណៈវិនិច្ឆ័យស្នើនឹង៩០ពិន្ទុ។

សូចនាករគោលសំខាន់ៗទាំង៤នោះមានដូចជា៖

១. ការរចនា និងប្រព័ន្ធគ្រប់គ្រងបរិស្ថាន (Design and Environmental Management System) មាន១៩លក្ខណៈវិនិច្ឆ័យ ស្មើនឹង២១ពិន្ទុ

២. សម្ភារៈ និងសម្បទា (Amenities and Facilities) ២១លក្ខណៈវិនិច្ឆ័យ ស្មើនឹង២២ពិន្ទុ

៣. ភាពស្អាត (Cleanliness) ២៧លក្ខណៈវិនិច្ឆ័យ ស្មើនឹង២៩ពិន្ទុ

៤. សុវត្ថិភាព (Safety) ១៦លក្ខណៈវិនិច្ឆ័យ ស្មើនឹង១៨ពិន្ទុ។

បេក្ខភាពដែលទទួលបានចាប់ពី៦៣ពិន្ទុឡើងទៅ (៧០%នៃពិន្ទុសរុប៩០) នឹងទទួលបានជ័យលាភីបង្គន់សាធារណៈអាស៊ាន​ ដែលមានសុពលភាពរយៈពេល២ឆ្នាំ៕

0 Comments:

Post a Comment

KKK
Share This