អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមផ្តល់នូវថវិកា ភេសជ្ជៈ ជូនដល់ក្រុមការងារបរិស្ថាន និងបុគ្គលិកអនាម័យបរិស្ថានក្រុង ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមផ្តល់នូវថវិកា ភេសជ្ជៈ ជូនដល់ក្រុមការងារបរិស្ថាន និងបុគ្គលិកអនាម័យបរិស្ថានក្រុង

ចំនួនអ្នកទស្សនា : Views

ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមផ្តល់នូវថវិកា ភេសជ្ជៈចំនួន ១០កេស និងទឹកសុទ្ធ២០កេស ដល់ក្រុមការងារបរិស្ថាន និងបុគ្គលិកអនាម័យបរិស្ថានក្រុង ចំនួន៣០នាក់ ដើម្បីជាការលើកទឹកចិត្ត និងការខិតខំប្រឹងប្រែងបំពេញការងារ សម្អាតបរិស្ថានក្នុងកំឡុងពេលព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង រយៈពេល០២ថ្ងៃ បានយ៉ាងសកម្ម នៅរដ្ឋបាលក្រុងព្រៃវែង។

ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមរដ្ឋបាលក្រុងព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំបោះចោលសំរាមនៅតាមទីសាធារណៈ និងងាកមកចូលរួមថែរក្សាបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមគេហដ្ឋាន និងតាមទីសាធារណៈ ដើម្បីឱ្យក្រុងព្រៃវែងមានសោភ័ណ្ឌភាពស្រស់ស្អាត ។

0 Comments:

Post a Comment

KKK
Share This