ឯកឧត្តម សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ ប្រជុំផ្សព្វផ្សាយកលល្បិចឃោរឃៅរបស់ពួកប្រឆាំងលើ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV DTA) ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

ឯកឧត្តម សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ ប្រជុំផ្សព្វផ្សាយកលល្បិចឃោរឃៅរបស់ពួកប្រឆាំងលើ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV DTA)

ចំនួនអ្នកទស្សនា : Views

តាកែវ៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកលល្បិចឃោរឃៅរបស់ពួកប្រឆាំងលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV DTA) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក អចិន្រ្តៃយ៍បក្សស្រុក សមាជិកគណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំទាំង១៤ ក្នុងស្រុកទ្រាំង នៅសាលប្រជុំស្នាក់ការគណបក្សស្រុកទ្រាំង។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសហប្រធាន បានមានប្រសាសន៍ថា

CLV DTA ជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដែលជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩៩ ក្នុងគោលដៅអភិវឌ្ឍន៍តំបន់នោះឱ្យមានភាពរីកចម្រើន ដោយបន្តជំរុញ និងអនុវត្តកសាង ដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ CLV DTA នេះ មានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារពលរដ្ឋ និងការដោះស្រាយបញ្ហាតាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ ដោយក្នុងនោះ គ្មាន​ការ​កាត់​ទឹក​ដី (ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី) ឱ្យ​ទៅ​បរទេស​ដូច​ការ​ចោទ​ប្រកាន់ពីក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច​នោះ​ឡើយ។

ជាមួយគ្នានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាង ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

ឯកឧត្តមសហប្រធាន ក៏បានជំរុញឱ្យមន្រ្តីគណបក្សនៅមូលដ្ឋាន បន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ CLV DTA ទប់ស្កាត់ការប្រមូលផ្ដុំ និងការធ្វើបាតុកម្មខុសច្បាប់ និងអំពាវនាវដល់មន្រ្តីរាជការ គ្រូបង្រៀន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកទ្រាំង ឱ្យចូលរួមដោយស្ម័គ្រចិត្តក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដើម្បីជាតិមាតុភូមិកម្ពុជា។












0 Comments:

Post a Comment

KKK
Share This