ឯកឧត្តមហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្មវិធី «មនសិការពលរដ្ឋល្អ» ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878

ឯកឧត្តមហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្មវិធី «មនសិការពលរដ្ឋល្អ»

ចំនួនអ្នកទស្សនា : Views


នារសៀលថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ២០២៤ នៅមជ្ឃមណ្ឌលម៉ានី អគារ The Kampus។ មានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកនាយក លោកគ្រូ អ្នកគ្រូ ជាច្រើនរូប។

បន្ទាប់ពីស្តាប់នូវរបាយការណ៍សង្ខេបដោយលោកជំទាវ ស្រូយ សុជាតិ ប្រធានប្រតិបត្តិនៃកម្មវិធី “មនសិការពលរដ្ឋល្អ” រួចមក ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរក្រសួងអប់រំ យុវជន និងកីឡារាជធានីខេត្ត ក្រុមការងារដឹកនាំកម្មវិធី តែងតែផ្តល់កិច្ចសហការគាំទ្រ និងធ្វើអោយកម្មវិធី “មនសិការពលរដ្ឋល្អ” ឆ្នាំ ២០២៤ សម្រេចបានជោគជ័យ ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានរៀបចំស្របតាមផែនការយុទ្ធសាស្រ្ត យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ របស់ស.ស.យ.ក. ក្នុងយុទ្ធសាស្រ្តការចូលរួមអភិវឌ្ឍធនធានមនុស្ស។ តាមរយៈស.ស.យ.ក. កម្មវិធីនេះ បានផ្តល់ឱកាសឱ្យយុវជនក្នុងការទទួលបានការបណ្តុះបណ្តាលមេរៀនបំនិនជីវិត ដំណើរទស្សនកិច្ច ជាពិសេសការជួបជាមួយវាគ្មិនល្អៗ ដែលប្អូនៗ អាចទទួលបាននូវបទពិសោធន៍ថ្មីៗ សម្រាប់អភិវឌ្ឍជីវិតរបស់ពួកគេផងដែរ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា កម្មវិធី “មនសិការពលរដ្ឋល្អ” ពិតជាបាចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី ១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចីរភាពរបស់សម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបានបន្តថា កម្មវិធី “មនសិការពលរដ្ឋល្អ” មិនត្រឹមតែមានគោលបំណងក្នុងការបណ្តុះបណ្តាលយុវជនតែតែប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយឱ្យយុវជនបានសិក្សានូវបំនិនសតវត្សទី ២១ តាមរយៈការមានសមត្ថភាពក្នុងការពិចារណា វាយតម្លៃ វិនិច្ឆ័យ ជាពិសេសលើកាអភិវឌ្ឍ និងបន្តពង្រីកសមត្ថភាពនៃការប្រើប្រាស់បច្ចេកវិទ្យា។

0 Comments:

Post a Comment

KKK
Share This