skip to main
|
skip to sidebar
Home
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សេដ្ឋកិច្ច
សន្តិសុខសង្គម
សុខភាព
ទេសចរណ៍
ព័ត៌មានវិទ្យា
ជីវិត្តកំសាន្ត
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887
ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណ:ប្រព័ន្ធស្រោចស្រព កញ្ចប់ទី១ នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្នុងខេត្តកំពង់ចាម
ចំនួនអ្នកទស្សនា :
Views
ថ្ងែខែចេញផ្សាយ៖
August 17, 2024
www.tsp68tvonline.com
កំពង់ចាម៖ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយឯកឧត្តមទីប្រឹក្សាក្រសួង លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងមន្រ្តីនៃក្រុមការងារអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា(PIU-CASDP) បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណ:ប្រព័ន្ធស្រោចស្រព កញ្ចប់ទី១ នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក (WB) នៅសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង ដែលមានទីតាំងស្ថិតក្នុងភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ឱ្យដឹងថា គម្រោងនេះបានចាប់ផ្តើមសាងសង់នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៦ខែ។ គិតរហូតមកដល់ពេលនេះ ការងារសាងសង់សម្រេចបានប្រមាណ ២៦% លើផែនការដែលបានគ្រោងទុក។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់បន្ថែមថា ក្រសួងធនធានទឹក និងឧតុនិយម ដែលជាអង្គភាពអនុវត្តគម្រោងក្នុងសមាសធាតុទី២ នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា ទទួលបន្ទុកអនុវត្តលើការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្រោចស្រពក្រៅកសិដ្ឋាន។
សូមបញ្ជាក់ថា ការអនុវត្តការងារសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រព័ន្ធស្រោចស្រពក្រៅកសិដ្ឋាន កញ្ចប់ទី១ បានធ្វើឡើងនៅ ២ទីតាំងផ្សេងគ្នា គឺក្នុងខេត្តស្ទឹងត្រែង និងខេត្តកំពង់ចាម ដែលរួមមានគម្រោងការធ្វើឱ្យប្រសើរឡើងប្រព័ន្ធបូមទឹកក្រោមដីដោយប្រើថាមពលពន្លឺព្រះអាទិត្យ សម្រាប់សហគមន៍កសិកម្មព្រះរំកិល ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងគម្រោងការធ្វើឱ្យប្រសើរឡើងនូវស្រះទឹកសហគមន៍ ដោយបំពាក់នូវប្រព័ន្ធបូមទឹកក្រោមដីប្រើថាមពលពន្លឺព្រះអាទិត្យសម្រាប់សហគមន៍កសិកម្ម អភិវឌ្ឍន៍មូលដ្ឋានយើង ស្ថិតក្នុងភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារអន្តរាគមន៍ស្តារប្រឡាយចំនួន ២ខ្សែ ដែលមានប្រវែងសរុប ១៥០៥ម៉ែត្រ ដើម្បីទាញយកទឹកពីអាងទឹកឆា ជួយសង្គ្រោះស្រូវវស្សាប្រមាណ ១៣២ហិកតា ដែលកំពុងជួបបញ្ហាខ្វះទឹកស្រោចស្រព ស្ថិតក្នុងស្រុកជើងព្រៃ។
សូមជម្រាបថា ការងារស្តារប្រឡាយ ២ខ្សែនេះគឺ៖ ខ្សែទី១ មានប្រវែង ៣០៥ម៉ែត្រ ស្ថិតនៅឃុំសំពងជ័យ ស្រុកជើងព្រៃ សម្រេចបាន ១០០% ដើម្បីជួយសង្គ្រោះស្រូវវស្សាចំនួន ២០ហិកតា និងខ្សែទី២ មានប្រវែង ១២០០ម៉ែត្រ ស្ថិតនៅឃុំត្រពាំងគរ ស្រុកជើងព្រៃ សម្រេចបាន ១០០% ដើម្បីជួយសង្គ្រោះស្រូវវស្សាចំនួន ១១២ហិកតា៕
0 Comments:
Post a Comment
KKK
Share This
Newer Post
Older Post
Home
Popular Posts
ឯកឧត្តម ជាវ តាយ បានអញ្ជើញចុះពិនិត្យសកម្មភាពនៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ដូសទី៣ ឬ (ដូសជំរុញ) ប្រភេទ (អាស្ត្រាហ្សេនីកា)
កំពត៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំព...
មានអំពើពុករលួយក្នុងគណៈកម្មការប្រដាល់ ? ? ?
រាជធានីភ្នំពេញ ÷ លោកគ្រូប្រដាល់ម្នាក់សុំមិនបញ្ចេញឈ្មោះហើយបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងទាំងការអន់ចិត្តថា នៅក្នុងគណៈកម្មការកីឡាប្រដាល់ជាតិម...
ស្រ្តីជនជាតិវៀតណាមជើងខ្លាំងរកស៊ីដឹកឈើគ្រញូង ដុះស្លែម្នាក់ ប្រចាំខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានទៀតហើយ ខណៈគាត់ជាប់គុកជិត១០ដងមកហើយ
ខេត្តឧត្តមានជ័យ៖ ហេតុការណ៍ចាប់ខ្លួនមេឈ្មួញនេះ ធ្វើឡើងកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ ក្នុងដីចំការរបស់លោកថោង ជួន ស្ថិតនៅភូមិ១០៥ឃុំផ្អាវស្រុក...
ឈើល្មើសច្បាប់ប្រភេទឈើឆ្លិចកំពុងតែហូរចេញពីដេប៉ូក្នុងខេត្តព្រះវិហារចូលដេប៉ូចែអូនដ៏ធំប្រចាំខេត្តកំពង់ធំ!!!
ខេត្តកំពង់ធំ ៖ ឈើល្មើសច្បាប់ប្រភេទឈើឆ្លិចកំពុងតែហៀរចេញពីដេប៉ូរអ្នកស្រី ឡេង ធារ៉ា ដែលគេស្គាល់ថាជាម្ចាស់ដេប៉ូដ៏ធំមួយប្រចាំខេត...
គណៈបញ្ជាការខណ្ឌដូនពេញបង្ក្រាបទូហ្គេមបាញ់ត្រីខុសច្បាប់ក្នុងផ្សារសូរិយាជាន់ទី៥!
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ និងជាតំណាងលោក សុខ ពេញ...
សង្វៀនបញ្ជល់មាន់ បៀ អាប៉ោង យូគី គ្រប់ប្រភេទ ឈ្មោះ លឹម និងឈ្មោះ វ៉ា បើកឲ្យពលរដ្ឋខ្មែរចូលលេងគគ្រឹកគគ្រេងមន្ត្រីអាជ្ញាធរស្រុកមេមត់ មិនហ៊ានបង្រ្កាបតើមូលហេតុអ្វី?
ខេត្តត្បូងឃ្មុំ÷ប្រភពពីន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំដា ស្រុកមេមត់ បានឲ្យដឹងថា ម្ចាស់កាស៊ីណូនៅច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើម មានឈ្មោះលោ...
(ព័ត៌មានបឋម)ផ្ទុះអាវុធចំនួនមួយគ្រាប់ត្រូវសន្តិសុខយាមធនាគារ CIMB រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ
(ព័ត៌មានបឋម)ផ្ទុះអាវុធចំនួនមួយគ្រាប់ត្រូវសន្តិសុខយាមធនាគារ CIMB រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្នំពេញ : បុរសជាសន្តិសុខយាមធនាគារម្នាក់ត្រូវ...
រដ្ឋបាលខេត្តកំពតរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
កំពត៖ ព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯក...
មហាជនរង់ចាំមើលលទ្ធផលស្រាវជ្រាវរបស់រដ្ឋមន្រ្តីក្មេងជាងគេ លើក្នុងសំណុំរឿងដ៏អយុត្តិធម៌លើដីជាង២ហិកតារបស់លោកស្រី បែន សុធារី?
រាជធានីភ្នំពេញ ៖ លោកស្រី បែន សុធារី ម្ចាស់សប្បកម្មផលិតនំបញ្ចុក នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយបានរងគ្រោះ ដល់ទាំងកម្មករប្រមាណជាង៥០គ្រួ...
សមត្ថកិច្ចបញ្ជូនមនុស្ស៩នាក់ទៅសាលាដំបូងខេត្តពីបទលួចបូមប្រេងរបស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥..!!!
ខេត្តកំពង់ឆ្នាំង ៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ ៩នាក់ទៅសាលា ដំបូងខេត្តនៅថ្ងៃទី២៦ ខែមករា ឆ្នាំ...
Breaking News
Your browser does not support JavaScript!
0 Comments:
Post a Comment