skip to main
|
skip to sidebar
Home
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សេដ្ឋកិច្ច
សន្តិសុខសង្គម
សុខភាព
ទេសចរណ៍
ព័ត៌មានវិទ្យា
ជីវិត្តកំសាន្ត
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887
មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានសហការជាមួយ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ នឹងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យទំនិញក្នុងរថយន្តមួយគ្រឿងស្ថិតក្នុងស្រុកភ្នំស្រួច
ចំនួនអ្នកទស្សនា :
Views
ថ្ងែខែចេញផ្សាយ៖
August 13, 2024
www.tsp68tvonline.com
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយ លោកអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រួច បានចុះត្រួតពិនិត្យទំនិញក្នុងរថយន្តម៉ាក JMC មួយគ្រឿង ដែលបានជួបឧបត្តវហេតុក្រឡាប់លើផ្លូវល្បឿនលឿន នាយប់ថ្ងៃអាទិត្យទី១១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ នៅត្រង់ចំណុច ភូមិសំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលដឹកជញ្ជូនក្នុងទិសដៅពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ហើយសាខាគយនិងរដ្ឋាករ បានផ្ទេរទំនិញយកមករក្សាទុកនៅក្នុងសាខាគយនិងរដ្ឋាករ។
មុខទំនិញ ដែលមន្ត្រីជំនាញបានត្រួតពិនិត្យនាឱកាសនោះ មានចំនួនសរុបចំនួន ៤៣៨កេស ស្មើនឹង ៦តោន និង ១៩៩គីឡូក្រាម រួមមាន៖ ពងត្រីបង្កក ប្រហិតសាច់មាន់ប្រឡាក់ម្សៅ ប្រហិត SHENGLONG ប្រហិតបន្ទះសាច់មាន់ប្រឡាក់ម្សៅ សាច់មាន់ចង្កាក់ប្រឡាក់គ្រឿង ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក។
ជាលទ្ធផលមន្រ្តីជំនាញ បានរកឃើញថាទំនិញមួយចំនួនគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រទេសនាំចូលនិងនាំចេញ និងការវេចខ្ចប់ការដឹកជញ្ជូន ព្រមទាំងជាទំនិញមិនមានប្រភពច្បាស់លាស់។ បន្ថែមពីនេះ ដោយម្ចាស់រត់ចោល មិនព្រមចូលខ្លួនមកដោះស្រាយ មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានសម្រេចធ្វើការដកហូត និងកម្ទេចចោលនូវទំនិញទាំងអស់នោះទៅតាមនីតិវិធី ដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕
0 Comments:
Post a Comment
KKK
Share This
Newer Post
Older Post
Home
Popular Posts
ឯកឧត្តម ជាវ តាយ បានអញ្ជើញចុះពិនិត្យសកម្មភាពនៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ដូសទី៣ ឬ (ដូសជំរុញ) ប្រភេទ (អាស្ត្រាហ្សេនីកា)
កំពត៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំព...
មានអំពើពុករលួយក្នុងគណៈកម្មការប្រដាល់ ? ? ?
រាជធានីភ្នំពេញ ÷ លោកគ្រូប្រដាល់ម្នាក់សុំមិនបញ្ចេញឈ្មោះហើយបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងទាំងការអន់ចិត្តថា នៅក្នុងគណៈកម្មការកីឡាប្រដាល់ជាតិម...
ស្រ្តីជនជាតិវៀតណាមជើងខ្លាំងរកស៊ីដឹកឈើគ្រញូង ដុះស្លែម្នាក់ ប្រចាំខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានទៀតហើយ ខណៈគាត់ជាប់គុកជិត១០ដងមកហើយ
ខេត្តឧត្តមានជ័យ៖ ហេតុការណ៍ចាប់ខ្លួនមេឈ្មួញនេះ ធ្វើឡើងកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ ក្នុងដីចំការរបស់លោកថោង ជួន ស្ថិតនៅភូមិ១០៥ឃុំផ្អាវស្រុក...
ឈើល្មើសច្បាប់ប្រភេទឈើឆ្លិចកំពុងតែហូរចេញពីដេប៉ូក្នុងខេត្តព្រះវិហារចូលដេប៉ូចែអូនដ៏ធំប្រចាំខេត្តកំពង់ធំ!!!
ខេត្តកំពង់ធំ ៖ ឈើល្មើសច្បាប់ប្រភេទឈើឆ្លិចកំពុងតែហៀរចេញពីដេប៉ូរអ្នកស្រី ឡេង ធារ៉ា ដែលគេស្គាល់ថាជាម្ចាស់ដេប៉ូដ៏ធំមួយប្រចាំខេត...
គណៈបញ្ជាការខណ្ឌដូនពេញបង្ក្រាបទូហ្គេមបាញ់ត្រីខុសច្បាប់ក្នុងផ្សារសូរិយាជាន់ទី៥!
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ និងជាតំណាងលោក សុខ ពេញ...
សង្វៀនបញ្ជល់មាន់ បៀ អាប៉ោង យូគី គ្រប់ប្រភេទ ឈ្មោះ លឹម និងឈ្មោះ វ៉ា បើកឲ្យពលរដ្ឋខ្មែរចូលលេងគគ្រឹកគគ្រេងមន្ត្រីអាជ្ញាធរស្រុកមេមត់ មិនហ៊ានបង្រ្កាបតើមូលហេតុអ្វី?
ខេត្តត្បូងឃ្មុំ÷ប្រភពពីន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំដា ស្រុកមេមត់ បានឲ្យដឹងថា ម្ចាស់កាស៊ីណូនៅច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើម មានឈ្មោះលោ...
(ព័ត៌មានបឋម)ផ្ទុះអាវុធចំនួនមួយគ្រាប់ត្រូវសន្តិសុខយាមធនាគារ CIMB រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ
(ព័ត៌មានបឋម)ផ្ទុះអាវុធចំនួនមួយគ្រាប់ត្រូវសន្តិសុខយាមធនាគារ CIMB រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្នំពេញ : បុរសជាសន្តិសុខយាមធនាគារម្នាក់ត្រូវ...
រដ្ឋបាលខេត្តកំពតរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
កំពត៖ ព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯក...
មហាជនរង់ចាំមើលលទ្ធផលស្រាវជ្រាវរបស់រដ្ឋមន្រ្តីក្មេងជាងគេ លើក្នុងសំណុំរឿងដ៏អយុត្តិធម៌លើដីជាង២ហិកតារបស់លោកស្រី បែន សុធារី?
រាជធានីភ្នំពេញ ៖ លោកស្រី បែន សុធារី ម្ចាស់សប្បកម្មផលិតនំបញ្ចុក នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយបានរងគ្រោះ ដល់ទាំងកម្មករប្រមាណជាង៥០គ្រួ...
សមត្ថកិច្ចបញ្ជូនមនុស្ស៩នាក់ទៅសាលាដំបូងខេត្តពីបទលួចបូមប្រេងរបស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥..!!!
ខេត្តកំពង់ឆ្នាំង ៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ ៩នាក់ទៅសាលា ដំបូងខេត្តនៅថ្ងៃទី២៦ ខែមករា ឆ្នាំ...
Breaking News
Your browser does not support JavaScript!
0 Comments:
Post a Comment