(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលសញ្ញាបត្របញ្ជាក់កម្រិតក្បាច់គុនការ៉ាតេ ខ្សែក្រវ៉ាត់ខ្មៅ ៥ដាន់ ពីប្រធានសហព័ន្ធការ៉ាតេកម្ពុជា គឺលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ធ្លាប់បានហាត់ការ៉ាតេ កម្រិតខ្សែក្រវ៉ាត់ខ្មៅ តាំងពី៤០ឆ្នាំមុន ហើយក៏ធ្លាប់បានទទួលសញ្ញាបត្រកម្រិតអន្តរជាតិតេក្វាន់ដូ ខ្សែក្រវ៉ាត់ខ្មៅ ៤ដាន់ របស់សហព័ន្ធតេក្វាន់ដូអន្តរជាតិ ITF កាលពីឆ្នាំ២០១២ ផងដែរ៕
0 Comments:
Post a Comment