ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល រួមជាមួយឯកឧត្តមប្រធាន អនុប្រធានស្ថាប័នជ៉ំវិញគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១២ ជូនដល់សិក្ខកាមដែលជាមន្ត្រីរបស់គណបក្សមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការមហាជនរបស់គណបក្ស មានចំនួនជាង១០០ នាក់ នៅវិមាន ៧ មករា រាជធានីភ្នំពេញ។
ក្នុងនាមគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល សម្តេចភក្តី សាយ ឈុំ សម្តែងនូវការសប្បាយរីករាយក្រៃលែង ដោយថ្ងៃនេះសម្តេចមានកិត្តិយសបានមកចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១២ នាពេលនេះ ។
សម្តេចក៏បានពាំនាំមកនូវជាមួយពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរដ៏ល្អបវរមហាប្រសើរពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា ពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានកិត្តិយសគណបក្ស ពីសំណាក់សម្ដេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់របស់គណបក្ស ជូនដល់អង្គពិធីទាំងមូល ។
0 Comments:
Post a Comment