អភិបាលខេត្តស្ទឹងត្រែង អញ្ជើញប្រកាសបិទផ្សាយជាសាធារណៈវិនិច្ឆ័យចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកសៀមបូក ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ -->
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878

អភិបាលខេត្តស្ទឹងត្រែង អញ្ជើញប្រកាសបិទផ្សាយជាសាធារណៈវិនិច្ឆ័យចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកសៀមបូក

ចំនួនអ្នកទស្សនា : Views

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញរៀបចំប្រកាសបិទផ្សាយជាសាធារណៈវិនិច្ឆ័យចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅភូមិកោះសំពាយ និងភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ដែលអនុវិស័យដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។

នាឱកាសនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ជាមួយពិធីដ៏មានសារៈសំខាន់នេះជាមួយផលប្រយោជន៍ដែលពុកម៉ែបងប្អូនដែលនឹងទទួលបាននាពេលខាងមុខគឺបណ្ណកម្មសិទ្ធស្របច្បាប់នៅលើដីស្របច្បាប់ សូមឱ្យប្រជាពលរដ្ឋ ត្រៀមរៀបចំនៅឯកសារដែលពាក់ព័ន្ធតាមការណែនាំរបស់មន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីឱ្យដំណើរការនៃការចុះបញ្ជីនេះបានកាន់តែលឿន និងឆាប់រហ័សហើយទទួលបានបណ្ណ កម្មសិទ្ធទាំងអស់គ្នាចៀសវាងការទន្រ្ទានកាន់កាប់ពីជនខិលខូច។

ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យមន្រ្តីជំនាញត្រូវបញ្ជីឱ្យអស់ថា ដីណាគ្រប់គ្រងដោយបរិស្ថាន? ដីណាគ្រប់គ្រងដោយខាងកសិកម្ម? ហើយត្រូវចុះបញ្ជីដីវត្ត ដើម្បីការពារពីការកាន់កាប់ខុសច្បាប់របស់ជនខិលខូចមួយចំនួន។ ពេល ប្រជាពលរដ្ឋទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ គឺកាត់បន្ថយបានទាំងស្រុងនូវទំនាស់ដីធ្លី ដែលតម្រូវឱ្យពិនិត្យមើលនៅបញ្ជីឈ្មោះ ដែលមន្ទីរជំនាញបានធ្វើការបិទផ្សាយជាសាធារណៈ។

ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ដែលក្នុងបញ្ជីដីបិទផ្សាយ មិនមានពណ៌ក្រហមដែលជាដីមានទំនាស់នោះឡើយ។ ទាំងនេះជាភាពប៉ិនប្រសព្វរបស់មន្រ្តី នៃស្រុកសៀមបូក ដែលមានភាពវៃឆ្លាតក្នុង ដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ទូទាំងខេត្តស្ទឹងត្រែង បានប្រកាសជាតំបន់វិនិច្ឆ័យចំនួន២៧ភូមិ ក្នុងនោះចេញបណ្ណកម្មសិទ្ធបានចំនួន ១៣,៨៤៨បណ្ណ។ ដោយឡែក ភូមិកោះសំពាយ និងភូមិដំរីផុង ឃុំកោះសំពាយ បានបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រយៈពេល១៥ថ្ងៃ គិតពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤៕

0 Comments:

Post a Comment

KKK
Share This