ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិភាក្សាការងារលើវិស័យបច្ចេកទេស នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស។
ពិធីសំណេះសំណាល និងភាក្សាការងារនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករង ឯកឧត្តមនាយក នៃនាយកដ្ឋាន ឯកឧត្តមនាយកវិទ្យាស្ថាន នាយការិយាល័យ និងបណ្តាកងឯកភាព ចំណុះក្រោមអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្នុងឱកាសដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ផ្តល់នូវទំនុកចិត្តតែងតាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ជាអគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ។ កម្មវិធីប្រារព្ធឡើង នាទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ ។
0 Comments:
Post a Comment