អភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាឲ្យអាជ្ញាធរចុះបិទអាជីវកម្មប៉ុស្តិ៍សេវាឆ្នោតឡូតូអនឡាញ២ទីតាំង ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878 / 0717776887
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878 /0717776887

អភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាឲ្យអាជ្ញាធរចុះបិទអាជីវកម្មប៉ុស្តិ៍សេវាឆ្នោតឡូតូអនឡាញ២ទីតាំង

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចចុះបិទភ្លាមៗចំពោះអាជីវកម្មប៉ុស្តិ៍សេវាឆ្នោតឡូតូអនឡាញ ចំនួន២ទីតាំងផ្សេងគ្នា ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាព នៃការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ថា មានការលបលួចបើកល្បែងស៊ីសងខុសច្បាប់ ដែលជាដើមចមនៃបទល្មើសចោរកម្ម (លួច-ឆក់-ប្លន់) ពីអាជ្ញាធរមូលដ្ឋានសង្កាត់-ភូមិ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងពីសំណាក់ប្រជាពលរដ្ឋ។

សកម្មភាពនៃការសម្រេចចុះបិទប្រភេទអាជីវកម្មប៉ុស្តិ៍សេវាឆ្នោតឡូតូចំនួន២ទីតាំងផ្សេងៗគ្នា ពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យនេះ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីមានការចង្អុលបង្ហាញ និងបញ្ជាដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាលខណ្ឌ និងដឹកនាំផ្ទាល់ដោយលោក ផុន សុផាន អភិបាលរងខណ្ឌ ជាមួយមន្ត្រីពាក់ព័ន្ធព្រមទាំងបានអនុវត្តឡើងស្ថិតនៅត្រង់ចំណុចផ្ទះលេខ២៤២ ផ្លូវលេខ១៦M ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម (ប៉ុស្តិ៍សេវាឆ្នោតឡូតូអនឡាញរបស់ឈ្មោះ ស សុភាព) និង១កន្លែងទៀត ស្ថិតនៅត្រង់ចំណុចផ្ទះលេខE២ ផ្លូវលេខ១១១ ភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង (ប៉ុស្តិ៍សេវាឆ្នោតឡូតូអនឡាញរបស់ឈ្មោះ នួន ស្រីរ័ត្ន) នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។

បើតាមលោក សក់ ច័ន្ទកញ្ញារិទ្ឋ បន្ទាប់ពីបានបិទទាំងស្រុងនូវទីតាំងប៉ុស្តិ៍សេវាឆ្នោតឡូតូអនឡាញទាំង២កន្លែងនេះហើយ បែរជានៅតែមានការលបលួចបើកទាំងបំពានច្បាប់បន្តទៀត នោះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងចាត់វិធានការរដ្ឋបាលមិនខានឡើយ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សំដៅដល់ការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា៕

0 Comments:

Post a Comment

KKK
Share This