សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ ព្យាបាលវះកាត់កូនស្រីសិល្បករជើងចាស់អ្នកមីង អ៊ំ ផល្លា មានជំងឺរលាកខ្នែងពោះវៀនស្រួចស្រាលយ៉ាងធ្ងន់ធ្ងរ ~ គេហទំព័រ ធី អេស ភី 68 ធីវីអនឡាញ -->
សូមស្វាគមន៍ គេហទំព័រ ធី អេស ភី ៦៨ ធីវី អនឡាញ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /Tele: / 095488595 / 0186868878
សូមស្វាគមន៍ www.tsp68tvonline.com / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ លោក ទូចសុ ភ័ក្រ្ត អាស័យដ្ថាន៖ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល / Tele: / 095488595 / 0186868878

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ ព្យាបាលវះកាត់កូនស្រីសិល្បករជើងចាស់អ្នកមីង អ៊ំ ផល្លា មានជំងឺរលាកខ្នែងពោះវៀនស្រួចស្រាលយ៉ាងធ្ងន់ធ្ងរ

ចំនួនអ្នកទស្សនា : Views

ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេចតេជោ​(TYDA) ព្យាបាល ប្អូនស្រី អូន សុផាផន អាយុ២៥ឆ្នាំ មានអាការៈចុកពោះជាខ្លាំង​ដោយសារ​រលាកខ្នែងពោះវៀនយ៉ាងធ្ងន់ធ្ងរ ធ្វើការវះកាត់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិ​ន​ព្រះ​កុសុមៈ។ ក្រោយពីទទួលបានការវះកាត់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញរួចមក អាការៈ មានភាព​ធូរ​ស្បើយច្រើន នឹងបានត្រឡប់ទៅផ្ទះវិញឆាប់ៗនេះ ជាមួយទឹកចិត្តរីករាយ និងគោរពថ្លែង​អំណរ​គុណ​ជា​អនេកកប្បកាល ជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត។

រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

0 Comments:

Post a Comment

KKK
Share This