នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុងតាខ្មៅ និងមន្ត្រីក្រោមឱវាទពាក់ព័ន្ធ អមដំណើរ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចុះត្រួតពិនិត្យតាមគោលដៅ ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីពិនិត្យការដ្ឋានសាងសង់ប្រឡាយរំដោះទឹក និងពិធីពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលពិធីទាំងពីរនេះ នឹងប្រារព្ធធ្វើនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលខាងមុខឆាប់ៗនេះ
។
0 Comments:
Post a Comment