នាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ដោយសារវៃប្រជាពលរដ្ឋតាមផ្លូវ
(សៀមរាប)៖ អនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ដោយសារតែល្មើសនឹងបទវិន័យនគរបាលជាតិ កម្ពុជា និងត្រូវមកបង្ហាញមុខ នៅការិយាល័យបុគ្គលិក ជារៀងរាល់ម៉ោងធ្វើការ។ នេះបើតាមលិខិតបង្គាប់ការ របស់ស្នងការនគរបាលខេត្ដសៀមរាប
ដែលបណ្ដាញព័ត៌មាន TSP 68 TV ONLINE ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ការផ្អាកការងារបណ្តោះអាសន្ន ចំពោះអនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខាងលើនេះ ដោយសារតែលោកបានប្រើហិង្សា ទៅកាន់ប្រជាពលរដ្ឋ ដែលទង្វើនេះល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា និងត្រូវប្រជាពលរដ្ឋថតបានជាវីដេអូ ដែលទទួលការរិះគន់ពេញបណ្ដាញស
ង្គម៕
0 Comments:
Post a Comment